ព្រះត្រៃបិដក ភាគ ១៤

ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ជា​អ្នកមាន​សេចក្តី​ត្រិះរិះ​ ​ពិចារណា​ជាប្រក្រតី​។​ ​បុគ្គល​នោះ​ ​ក៏​និយាយ​ពាក្យ​ ​ដែល​ខ្លួន​ស្រាវជ្រាវ​ ​បាន​មក​ដោយ​សេចក្តី​ត្រិះរិះ​ ​ដែល​ខ្លួន​ស្ទាបស្ទង់​ ​ដោយ​ការពិចារណា​ ​ជា​ពាក្យ​កើតមាន​ដោយ​បញ្ញា​របស់​ខ្លួន​យ៉ាងនេះ​ថា​ ​ខ្លួន​ ​និង​លោក​ ​កើតឡើង​ដោយ​ឥត​ហេតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាហេតុ​ទី២​ ​ដែល​សមណព្រាហ្មណ៍​ពួក​មួយ​ ​ជា​អ្នក​ប្រកបដោយ​អធិ​ច្ច​សមុ​ប្ប​ន្ន​ទិដ្ឋិ​ ​អាស្រ័យ​ ​ប្រារព្ធ​ ​ទើប​បញ្ញត្ត​នូវ​ខ្លួន​ ​និង​លោក​ ​ថា​កើតឡើង​ដោយ​ឥត​ហេតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ ​ជា​អ្នក​ប្រកបដោយ​អធិ​ច្ច​សមុ​ប្ប​ន្ន​ទិដ្ឋិ​ទាំងនោះ​ ​តែង​បញ្ញត្ត​នូវ​ខ្លួន​ ​និង​លោក​ថា​ ​កើតឡើង​ដោយ​ឥត​ហេតុ​ ​ដោយហេតុ២យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​ជា​អ្នក​ប្រកបដោយ​អធិ​ច្ច​សមុ​ប្ប​ន្ន​ទិដ្ឋិ​ ​បញ្ញត្ត​នូវ​ខ្លួន​ ​និង​លោក​ថា​ ​កើតឡើង​ដោយ​ឥត​ហេតុ​ ​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​រមែង​បញ្ញត្ត​ដោយហេតុ២យ៉ាងនេះ​ឯង​ ​ឬក៏​បណ្តា​ហេតុ​ទាំង២នោះ​ ​ដោយហេតុ​ណា​នីមួយ​ ​មិន​មានហេតុ​ដទៃ​ ​ក្រៅពី​ហេតុ​ទាំង២យ៉ាងនេះ​ឡើយ​។​បេ​។​ ​ពួក​ជន​ ​កាល​ពោល​សរសើរគុណ​របស់​ព្រះ​តថាគត​ ​តាម​សេចក្តី​ពិត​ ​ដោយ​ធម៌​ទំាង​ឡាយ​ណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ជា​អ្នក​ប្រកប​
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636809375545710327
ទៅកាន់ទំព័រ៖