ព្រះត្រៃបិដក ភាគ ១៤
ដោយខ្លួនឯង ទាំងដឹងច្បាស់នូវហេតុដែលនាំឲ្យកើតឡើង នៃវេទនាផង នូវសេចក្តីអស់ទៅនៃវេទនាផង នូវសេចក្តីឆ្ងាញ់ពិសារបស់វេទនាផង នូវទោសរបស់វេទនាផង នូវកិរិយារលាស់ចោលនូវវេទនាផង ដោយគួរតាមពិត។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ផុតស្រឡះហើយ ចាកកិលេស ព្រោះមិនប្រកាន់ (នូវធម៌ណាមួយ មានខន្ធជាដើម)។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯងហើយ អាចនឹងសំដែងបាន នូវធម៌ទាំងឡាយណា ពួកជន កាលពោលសរសើរគុណរបស់តថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា ធម៌ទាំងឡាយនេះឯង ជាធម៌ដ៏ជ្រាលជ្រៅ ដែលបុគ្គលឃើញបានដោយលំបាក ត្រាស់ដឹងបានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌ថ្លៃថ្លា មិនជាទីស្ទង់ប្រមើលដោយសេចក្តីត្រិះរិះបាន ជាធម៌ដ៏ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន។
[៤៥] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយអបរន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញរឿយៗ នូវខន្ធជាចំណែកខាងមុខ (អនាគត) ប្រារព្ធខន្ធ ជាចំណែកខាងមុខ ហើយសំដែងនូវចំណែកនៃទិដ្ឋិច្រើនប្រការ ដោយហេតុ៤៤។ ចុះពួកសមណព្រាហ្មណ៍
ID: 636809376116572979
ទៅកាន់ទំព័រ៖