ព្រះត្រៃបិដក ភាគ ១៤

ដ៏​ចំរើន​ ​ជា​អ្នក​ប្រកបដោយ​អ​បរ​ន្ត​កប្ប​ទិដ្ឋិ​ ​ជា​អ្នកមាន​សេចក្តី​យល់​ឃើ​ញរឿយៗ​ ​នូវ​ខន្ធ​ជា​ចំណែកខាង​មុខ​ ​ប្រារព្ធ​ខន្ធ​ ​ជា​ចំណែកខាង​មុខ​ ​ហើយ​សំដែង​នូវ​ចំណែក​នៃ​ទិដ្ឋិ​ច្រើនប្រការ​ ​ដោយហេតុ៤៤​ ​តើ​ព្រោះ​អាស្រ័យ​អ្វី​ ​ព្រោះ​ប្រារព្ធ​អ្វី​។​ ​
 [​៤៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​ជា​អ្នក​ប្រកប​ដោយ​ឧទ្ធ​មា​យត​ន​ទិដ្ឋិ​ ​ជា​សញ្ញី​វាទ​ ​(​ប្រកាន់​នូវ​ខ្លួន​ថា​ ​កាល​ស្លាប់​ទៅ​ ​មាន​សញ្ញា​)​ ​បញ្ញត្ត​នូវ​ខ្លួន​ថា​ ​មាន​សញ្ញា​ខាងមុខ​ ​អំពី​សេចក្តី​ស្លាប់​ ​ដោយហេតុ១៦យ៉ាង​។​ ​ចុះ​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​នោះ​ ​ជា​អ្នក​ប្រកប​ដោយ​ឧទ្ធ​មា​យត​ន​ទិដ្ឋិ​ ​ជា​សញ្ញី​វាទ​ ​បញ្ញត្ត​នូវ​ខ្លួន​ថា​ ​មាន​សញ្ញា​ខាងមុខ​ ​អំពី​សេចក្តី​ស្លាប់​ ​ដោយហេតុ១៦យ៉ាង​ ​តើ​ព្រោះ​អាស្រ័យ​អ្វី​ ​ព្រោះ​ប្រារព្ធ​អ្វី​។​ ​សមណព្រាហ្មណ៍​ពួក​នោះ​ ​បញ្ញត្ត​នូវ​ខ្លួន​នោះ​ថា​ ​ខ្លួន​មាន​រូប​ ​តែ​មិន​មាន​រោគ​ ​គឺ​ទៀង​ ​មាន​សញ្ញា​ខាងមុខ​ ​អំពី​សេចក្តី​ស្លាប់​។​ ​បញ្ញត្ត​នូវ​ខ្លួន​នោះ​ថា​ ​ខ្លួន​មិន​មាន​រូប​ ​ទាំង​មិន​មាន​រោគ​ ​មាន​សញ្ញា​ខាងមុខ​ ​អំពី​សេចក្តី​ស្លាប់​។​ ​បញ្ញត្ត​នូវ​ខ្លួន​នោះ​ថា​ ​ខ្លួន​មាន​រូប​ខ្លះ​ ​មិន​មាន​រូប​ខ្លះ​ក៏​មាន​។​បេ​។​ ​ខ្លួន​មាន​រូប​ក៏​មិនមែន​ ​មិន​មាន​រូប​ក៏​មិនមែន​ ​ក៏​មាន​។​ ​ខ្លួន​មាន​ទីបំផុត​ក៏​មាន​។​ ​ខ្លួន​មិន​មាន​ទីបំផុត​ក៏​មាន​។​ ​ខ្លួន​មាន​ទីបំផុត​ខ្លះ​ ​មិន​មាន​ទីបំផុត​ខ្លះ​ ​ក៏​មាន​។​ ​ខ្លួន​មាន​ទីបំផុត​ក៏​មិនមែន​ ​មិន​មាន​ទីបំផុត​ក៏​មិនមែន​ ​ក៏​មាន​។​ ​ខ្លួន​មាន​សញ្ញា​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636809380276460911
ទៅកាន់ទំព័រ៖