ព្រះត្រៃបិដក ភាគ ១៤
ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ទាំងនោះ ជាឧច្ឆេទវាទ រមែងបញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀតនៃសត្វដែលមាននៅ ដោយហេតុ៧យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ជាឧច្ឆេទវាទ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃសត្វដែលមាននៅ ពួកសមណព្រាហ្មណ៍ទាំងអស់នោះ រមែងបញ្ញត្ត ដោយហេតុ៧យ៉ាងនេះឯង។បេ។ ពួកជន កាលនិយាយសរសើរគុណរបស់ព្រះតថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា។
[៥០] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាទិដ្ឋធម្មនិព្វានវាទ (អ្នកពោលនូវនិព្វាន គឺសេចក្តីរលត់ទុក្ខក្នុងបច្ចុប្បន្ន) បញ្ញត្តព្រះនិព្វាន ក្នុងបច្ចុប្បន្នថា ជាគុណជាតយ៉ាងក្រៃលែងរបស់សត្វ ដែលមាននៅដោយហេតុ៥យ៉ាង។ ចុះពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាទិដ្ឋធម្មនិព្វានវាទ បញ្ញត្តព្រះនិព្វានក្នុងបច្ចុប្បន្នថា ជាគុណយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយហេតុ៥យ៉ាង តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ មានពាក្យយ៉ាងនេះ មានសេចក្តីយល់ឃើញយ៉ាងនេះថា
ID: 636809383330315581
ទៅកាន់ទំព័រ៖