ព្រះត្រៃបិដក ភាគ ១៤
នែអ្នកដ៏ចំរើន កាលណាបើខ្លួននេះឆ្អែតស្កប់ស្កល់ ឲ្យគេបម្រើដោយកាមគុណ៥ ម្នាលអ្នកដ៏ចំរើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះឯង ទើបខ្លួននេះឈ្មោះថា ជាអត្តភាពដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថា ជាគុណជាតយ៉ាងក្រៃលែង។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វានក្នុងបច្ចុប្បន្នថា ជាគុណជាតយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះឯង។ មានបុគ្គលដទៃក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា នែអ្នកដ៏ចំរើន អ្នកនិយាយថាខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ នែអ្នកដ៏ចំរើន តែថា ខ្លួននេះមិនមែនដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាងក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះទេ ពាក្យដែលខ្ញុំថាដូច្នោះ តើព្រោះហេតុអ្វី ម្នាលអ្នកដ៏ចំរើន ព្រោះហេតុថា កាមទាំងឡាយមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល ជាធម្មតា មានសេចក្តីស្តាយស្រណោះ សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត រមែងកើតឡើង ព្រោះកាមទាំងនោះប្រែប្រួលទៅ ប្រព្រឹត្តទៅដោយប្រការដទៃ នែអ្នកដ៏ចំរើន ខ្លួននេះឯង កាលណាបានស្ងប់ស្ងាត់ចាកកាមទាំងឡាយហើយ បានស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ បានដល់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈកើតអំពីសេចក្តីស្ងាត់ ម្នាលអ្នកដ៏ចំរើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ
ID: 636809383666664819
ទៅកាន់ទំព័រ៖