ព្រះត្រៃបិដក ភាគ ១៤
សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វានក្នុងបច្ចុប្បន្នថា ជាគុណជាតិយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះឯង។ មានបុគ្គលដទៃ ក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចំរើន តែថា ខ្លួននេះមិនមែនបានដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាងក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ពាក្យដែលខ្ញុំថាយ៉ាងនោះ តើព្រោះហេតុអ្វី ព្រោះហេតុថា បីតិ ជាទីកើតឡើងនៃចិត្ត មានក្នុងទុតិយជ្ឈាននុ៎ះ នៅប្រាកដជាឈានគ្រោតគ្រាត ព្រោះមានបីតិនុ៎ះនៅឡើយ ម្នាលអ្នកដ៏ចំរើន កាលណាបើខ្លួននេះ ប្រកបដោយឧបេក្ខាផង មានស្មារតីដឹងខ្លួនផង រមែងបានទទួលសុខដោយនាមកាយផង ព្រោះអស់ទៅនៃបីតិ ក៏បានដល់នូវតតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយប្រាប់ថា លោកអ្នកបានតតិយជ្ឈាននោះ ប្រកបដោយឧបេក្ខា មានស្មារតីនៅជាសុខដូច្នេះ ម្នាលអ្នកដ៏ចំរើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា បានដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាងក្រៃលែង។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថា ជាគុណជាតិយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះឯង។ មានបុគ្គលដទៃ
ID: 636809384256708568
ទៅកាន់ទំព័រ៖