ព្រះត្រៃបិដក ភាគ ១៤
ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ជាទិដ្ឋធម្មនិព្វានវាទ បញ្ញត្តនូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ពួកសមណព្រាហ្មណ៍ទាំងអស់នោះ រមែងបញ្ញត្តដោយហេតុ៥យ៉ាងនេះឯង។បេ។ ពួកជន កាលនិយាយសរសើរគុណរបស់ព្រះតថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍នោះ ជាអ្នកប្រកបដោយអបរន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញរឿយៗ នូវខន្ធជាចំណែកខាងមុខ ប្រារព្ធខន្ធ ជាចំណែកខាងមុខ តែងសំដែងនូវចំណែកនៃទិដ្ឋិច្រើនប្រការ ដោយហេតុទាំង៤៤នេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ជាអ្នកប្រកបដោយអបរន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញនូវខន្ធ ជាចំណែកខាងមុខ ប្រារព្ធខន្ធ ជាចំណែកខាងមុខ សំដែងនូវចំណែកនៃទិដ្ឋិច្រើនប្រការ សមណព្រាហ្មណ៍ទាំងអស់នោះ រមែងបញ្ញត្តដោយហេតុទាំង៤៤នេះឯង។បេ។ ពួកជន កាលនិយាយសរសើរគុណរបស់ព្រះតថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍នោះ ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិក្តី ប្រកបដោយអបរន្តកប្បទិដ្ឋិក្តី ប្រកបដោយបុព្វន្តាបរន្តកប្បទិដ្ឋិក្តី ជាអ្នកមានសេចក្តីយល់ឃើញរឿយៗ នូវខន្ធជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ ប្រារព្ធខន្ធ ជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ ហើយសំដែងនូវចំណែកនៃសេចក្តីយល់ឃើញច្រើនប្រការ ដោយហេតុទាំង៦២នេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិក្តី ប្រកបដោយអបរន្តកប្បទិដ្ឋិក្តី ប្រកបដោយបុព្វន្តាបរន្តកប្បទិដ្ឋិក្តី
ID: 636809384967899245
ទៅកាន់ទំព័រ៖