ព្រះត្រៃបិដក ភាគ ១៤

ទៀត​ ​កាលបើ​ព្រះ​តថាគត​ ​មិនបាន​ប្រកាន់​ខុស​ហើយ​ ​ក៏​ដឹង​នូវ​ព្រះនិព្វាន​ ​ជា​គ្រឿងរ​លត់​ទៅ​ ​(​នៃ​បរា​មា​សក្កិ​លេស​)​ ​ដោយខ្លួនឯង​ ​ទាំង​ដឹង​ច្បាស់​នូវ​ហេតុ​ ​ដែល​នាំឲ្យកើត​ឡើង​នៃ​វេទនា​ផង​ ​នូវ​សេចក្តី​អស់​ទៅ​នៃ​វេទនា​ផង​ ​នូវ​សេចក្តី​ឆ្ងាញ់​ពិសា​របស់​វេទនា​ផង​ ​នូវ​ទោស​របស់​វេទនា​ផង​ ​នូវ​កិរិយា​រលាស់ចោល​នូវ​វេទនា​ផង​ ​ដោយ​គួរ​តាមពិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​ផុត​ស្រឡះ​ហើយ​ ​(​ចាក​កិលេស​)​ ​ព្រោះ​មិនបាន​ប្រកាន់​ ​(​នូវ​ធម៌​ណាមួយ​ ​មាន​ខន្ធ​ជាដើម​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ដោយខ្លួនឯង​ ​ហើយ​អាច​សំដែង​នូវ​ធម៌​ទាំងឡាយ​បាន​ ​ពួក​ជន​ ​កាល​ពោល​សរសើរគុណ​របស់​ព្រះ​តថាគត​ ​តាម​សេចក្តី​ពិត​ ​ដោយ​ធម៌​ទាំងឡាយ​ណា​ ​ធម៌​ទាំងនេះ​ឯង​ ​ជា​ធម៌​ជ្រាលជ្រៅ​ ​ដែល​បុគ្គល​កម្រ​ឃើញ​បាន​ ​ត្រាស់​ដឹង​បាន​ដោយ​កម្រ​ ​ជា​ធម៌​ស្ងប់​រម្ងាប់​ ​ជា​ធម៌​ដ៏​ថ្លៃថ្លា​ ​មិនជា​ទី​ស្ទង់​ប្រមើល​ដោយ​សេចក្តី​ត្រិះរិះ​បាន​ ​ជា​ធម៌​ដ៏​ល្អិត​ ​មានតែ​អ្នកប្រាជ្ញ​ ​ទើប​អាច​ដឹង​បាន​។​
 ​[​៥១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​សស្ស​ត​វាទ​ ​បញ្ញត្ត​ខ្លួន​ ​និង​លោក​
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636809385994847984
ទៅកាន់ទំព័រ៖