ព្រះត្រៃបិដក ភាគ ១៤

ថា​ទៀង​ ​ដោយ​វត្ថុ៤យ៉ាង​ ​ឯ​អារម្មណ៍​ ​(​ក្នុង​ទិដ្ឋិ​)​នោះ​ ​ដែល​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងនោះ​ ​ជា​អ្នក​មិនដឹង​ ​មិនឃើញ​ ​(​តាម​សភាវធម៌​ដែល​ពិត​)​ ​ទទួលដឹង​ហើយ​ ​ពួក​សមណព្រាហ្មណ៍​ ​ដែល​លុះ​ក្នុង​អំណាច​តណ្ហា​ ​ក៏​ត្រឡប់ទៅ​ជា​តក់ស្លុត​ ​អន្ទះអន្ទែង​វិញ​។​
 [​៥២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រកបដោយ​ឯក​ច្ច​សស្ស​ត​ឯក​ច្ច​អ​សស្ស​ត​ទិដ្ឋិ​ ​បញ្ញត្ត​ខ្លួន​ ​និង​លោក​ថា​ទៀង​ខ្លះ​ ​មិន​ទៀង​ខ្លះ​ ​ដោយ​វត្ថុ៤យ៉ាង​ ​ឯ​អារម្មណ៍​ ​(​ក្នុង​ទិដ្ឋិ​)​នោះ​ ​ដែល​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងនោះ​ ​ជា​អ្នក​មិនដឹង​ ​មិនឃើញ​ ​(​តាម​សភាវធម៌​ដែល​ពិត​)​ ​ទទួលដឹង​ហើយ​ ​ពួក​សមណព្រាហ្មណ៍​ ​ដែល​លុះ​ក្នុង​អំណាច​តណ្ហា​ ​ក៏​ត្រឡប់ទៅ​ជា​តក់ស្លុត​ ​អន្ទះអន្ទែង​វិញ​។​
 [​៥៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រកប​ដោយ​អន្តា​នន្ត​ទិដ្ឋិ​ ​បញ្ញត្ត​លោក​ថា​ ​មាន​ទីបំផុត​ខ្លះ​ ​មិន​មាន​ទីបំផុត​ខ្លះ​ ​ដោយ​វត្ថុ៤យ៉ាង​ ​ឯ​អារម្មណ៍​ ​(​ក្នុង​ទិដ្ឋិ​)​នោះ​ ​ដែល​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងនោះ​ ​ជា​អ្នក​មិនដឹង​ ​មិនឃើញ​ ​(​តាម​សភាវធម៌​ដែល​ពិត​)​ ​ទទួលដឹង​ហើយ​ ​ពួក​សមណព្រាហ្មណ៍​ ​ដែល​លុះ​ក្នុង​អំណាច​តណ្ហា​ ​ក៏​ត្រឡប់ទៅ​ជា​តក់ស្លុត​ ​អន្ទះអន្ទែង​វិញ​។​
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 636809386371999555
ទៅកាន់ទំព័រ៖