ព្រះត្រៃបិដក ភាគ ១៤

 [​៥៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រកបដោយ​អមរាវិក្ខេប​ទិដ្ឋិ​ ​កាលបើ​មាន​អ្នកផង​សាកសួរ​ប្រស្នា​ ​ក្នុង​កុសល​ ​និង​អ​កុស​លនោះៗ​ហើយ​ ​ក៏​ដល់​នូវ​ការ​បោះ​វាចា​ ​បោះសំដី​ ​មិន​ឲ្យ​ស្លាប់​ពាក្យ​ ​ដោយ​វត្ថុ៤យ៉ាង​ ​ឯ​អារម្មណ៍​ ​(​ក្នុង​ទិដ្ឋិ​)​នោះ​ ​ដែល​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងនោះ​ ​ជា​អ្នក​មិនដឹង​ ​មិនឃើញ​ ​(​តាម​សភាវធម៌​ដែល​ពិត​)​ ​ទទួលដឹង​ហើយ​ ​ពួក​សមណព្រាហ្មណ៍​ ​ដែល​លុះ​ក្នុង​អំណាច​តណ្ហា​ ​ក៏​ត្រឡប់ទៅ​ជា​តក់ស្លុត​ ​អន្ទះអន្ទែង​វិញ​។​
 [​៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រកបដោយ​អធិ​ច្ច​សមុ​ប្ប​ន្ន​ទិដ្ឋិ​ ​បញ្ញត្ត​ខ្លួន​ ​និង​លោក​ថា​ ​កើតឡើង​ដោយ​ឥត​ហេតុ​ ​ដោយ​វត្ថុ២យ៉ាង​ ​ឯ​អារម្មណ៍​ ​(​ក្នុង​ទិដ្ឋិ​)​នោះ​ ​ដែល​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងនោះ​ ​ជា​អ្នក​មិនដឹង​ ​មិនឃើញ​ ​(​តាម​សភាវធម៌​ដែល​ពិត​)​ ​ទទួលដឹង​ហើយ​ ​ពួក​សមណព្រាហ្មណ៍​ ​ដែល​លុះ​ក្នុង​អំណាច​តណ្ហា​ ​ក៏​ត្រឡប់ទៅ​ជា​តក់ស្លុត​ ​អន្ទះអន្ទែង​វិញ​។​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636809386731080094
ទៅកាន់ទំព័រ៖