ព្រះត្រៃបិដក ភាគ ១៤
[៥៨] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាអសញ្ញីវាទ បញ្ញត្តខ្លួនថា មិនមានសញ្ញា ខាងមុខអំពីសេចក្តីស្លាប់ ដោយវត្ថុ៨យ៉ាង ឯអារម្មណ៍ (ក្នុងទិដ្ឋិ)នោះ ដែលពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែលពិត) ទទួលដឹងហើយ ពួកសមណព្រាហ្មណ៍ ដែលលុះក្នុងអំណាចតណ្ហា ក៏ត្រឡប់ទៅជាតក់ស្លុត អន្ទះអន្ទែងវិញ។
[៥៩] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជានេវសញ្ញីនាសញ្ញីវាទ បញ្ញត្តខ្លួនថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ខាងមុខអំពីសេចក្តីស្លាប់ ដោយវត្ថុ៨យ៉ាង ឯអារម្មណ៍ (ក្នុងទិដ្ឋិ)នោះ ដែលពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែលពិត) ទទួលដឹងហើយ ពួកសមណព្រាហ្មណ៍ ដែលលុះក្នុងអំណាចតណ្ហា ក៏ត្រឡប់ទៅជាតក់ស្លុត អន្ទះអន្ទែងវិញ។
[៦០] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកឧច្ឆេទវាទ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃសត្វដែលមាននៅ
ID: 636809387422759655
ទៅកាន់ទំព័រ៖