ព្រះត្រៃបិដក ភាគ ១៤

ដោយ​វត្ថុ៧យ៉ាង​ ​ឯ​អារម្មណ៍​ ​(​ក្នុង​ទិដ្ឋិ​)​នោះ​ ​ដែល​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងនោះ​ ​ជា​អ្នក​មិនដឹង​ ​មិនឃើញ​ ​(​តាម​សភាវធម៌​ដែល​ពិត​)​ ​ទទួលដឹង​ហើយ​ ​ពួក​សមណព្រាហ្មណ៍​ ​ដែល​ជា​អ្នក​លុះ​ក្នុង​អំណាច​តណ្ហា​ ​ក៏​ត្រឡប់ទៅ​ជា​តក់ស្លុត​ ​អន្ទះអន្ទែង​វិញ​។​
 [​៦១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​ទិដ្ឋធម្ម​និព្វាន​វាទ​ ​បញ្ញត្ត​នូវ​ព្រះនិព្វាន​ក្នុង​បច្ចុប្បន្ន​ ​ថា​ជា​គុណជាត​យ៉ាង​ក្រៃលែង​ ​របស់​សត្វ​ដែល​មាននៅ​ ​ដោយ​វត្ថុ៥យ៉ាង​ ​ឯ​អារម្មណ៍​ ​(​ក្នុង​ទិដ្ឋិ​)​នោះ​ ​ដែល​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងនោះ​ ​ជា​អ្នក​មិនដឹង​ ​មិនឃើញ​ ​(​តាម​សភាវធម៌​ដែល​ពិត​)​ ​ទទួលដឹង​ហើយ​ ​ពួក​សមណព្រាហ្មណ៍​ ​ដែល​ជា​អ្នក​លុះ​ក្នុង​អំណាច​តណ្ហា​ ​ក៏​ត្រឡប់ទៅ​ជា​តក់ស្លុត​ ​អន្ទះអន្ទែង​វិញ​។​
 [​៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រកបដោយ​អ​បរ​ន្ត​កប្ប​ទិដ្ឋិ​ ​មាន​សេចក្តី​យល់​ឃើ​ញរឿយៗ​ ​នូវ​ខន្ធ​ជា​ចំណែកខាង​មុខ​ ​ប្រារព្ធ​នូវ​ខន្ធ​ជា​ចំណែកខាង​មុខ​ ​សំដែង​នូវ​ចំណែក​នៃ​សេចក្តី​យល់ឃើញ​ច្រើនប្រការ​ ​ដោយ​វត្ថុ៤៤យ៉ាង​ ​ឯ​អារម្មណ៍​ ​(​ក្នុង​ទិដ្ឋិ​)​នោះ​ ​ដែល​ពួក​សមណព្រាហ្មណ៍​
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 636809387751518459
ទៅកាន់ទំព័រ៖