ព្រះត្រៃបិដក ភាគ ១៤
សុត្តន្តបិដក ទីឃនិកាយ
បឋមភាគ
សីលក្ខន្ធវគ្គ
សូមនមស្ការ ចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
ព្រហ្មជាលសូត្រ ទី១
[១] (សូត្រនេះ
(១) ) ខ្ញុំបានស្តាប់មកយ៉ាងនេះ
(២) ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះនៃក្រុងរាជគ្រឹះ និងចន្លោះនៃនាឡន្ទគ្រាម ជាមួយនឹងភិក្ខុសង្ឃច្រើន ចំនួន៥០០រូប។ ចំណែកខាងសុប្បិយបរិព្វាជក ក៏បានដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះនៃក្រុងរាជគ្រឹះ និងចន្លោះនៃនាឡន្ទគ្រាម ជាមួយនឹងព្រហ្មទត្តមាណព ដែលជាកូនសិស្សដែរ។ បានឮថា ក្នុងផ្លូវឆ្ងាយនោះ សុប្បិយបរិព្វាជក
(១) សព្ទដែលប្រែថា សូត្រនេះ នោះ មិនមានក្នុងបាលីទេ តែអដ្ឋកថាចារ្យពន្យល់ថា ឲ្យដាក់បញ្ចូលមកប្រែ ដើម្បីសម្រួលសេចក្តីឲ្យងាយស្តាប់ យើងក៏បានយកសព្ទនេះ មកដាក់ខាងដើមសូត្រទាំង៤ ដែលមានក្នុងសៀវភៅសុត្តន្តបិដកបឋមភាគនេះ ដល់ទៅសៀវភៅខាងមុខៗទៀត មិនបាច់ដាក់សព្ទនុ៎ះបញ្ចូលមកប្រែទៀតឡើយ គឺប្រែតែប៉ុនបាលីប៉ុណ្ណោះ។ (២) ជាពាក្យព្រះអានន្ទ ព្រោះព្រះសូត្រក្នុងសុត្តន្តបិដកទាំងមូលនេះ សុទ្ធតែជាសូត្រ ដែលព្រះអានន្ទត្ថេរបានស្តាប់មក ដូចមានបាលីប្រកាសខ្លួនរបស់លោកក្នុងខាងដើមនៃសូត្រទាំងនោះថា ឯវម្មេសុតំ ៗដូច្នេះ។
ID: 636809350244983208
ទៅកាន់ទំព័រ៖