ព្រះត្រៃបិដក ភាគ ១៤

ជា​អ្នក​ប្រកបដោយ​បុ​ព្វ​ន្ត​កប្ប​ទិដ្ឋិ​ក្តី​ ​ប្រកបដោយ​អ​បរ​ន្ត​កប្ប​ទិដ្ឋិ​ក្តី​ ​ប្រកបដោយ​បុ​ព្វ​ន្តា​បរ​ន្ត​កប្ប​ទិដ្ឋិ​ក្តី​ ​ជា​អ្នក​ឃើ​ញរឿយៗ​ ​នូវ​ខន្ធ​ជា​ចំណែកខាង​ដើម​ ​និង​ខន្ធ​ជា​ចំណែកខាង​មុខ​ ​ប្រារព្ធ​នូវ​ខន្ធ​ជា​ចំណែកខាង​ដើម​ ​និង​ខន្ធ​ជា​ចំណែកខាង​មុខ​ ​សំដែង​នូវ​ចំណែក​នៃ​សេចក្តី​យល់ឃើញ​ច្រើនប្រការ​ ​ពួក​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​ដែល​វត្ថុ៦២នេះឯង​ ​(​គ្រប​សង្កត់​)​ ​ធ្វើឲ្យ​ដូចជា​នៅ​ខាងក្នុង​នៃ​សំណាញ់​ ​គឺ​ធម្មទេសនា​របស់​តថាគត​ ​អាស្រ័យ​នៅក្នុង​សំណាញ់​នេះ​ ​កាល​ងើបឡើង​ ​ក៏​ងើបឡើង​ ​(​ក្នុង​សំណាញ់​នេះ​)​ ​ជាប់​នៅក្នុង​សំណាញ់​នេះ​ ​ធ្វើឲ្យ​ដូចជា​នៅក្នុង​សំណាញ់​ ​គឺ​ធម្មទេសនា​ ​របស់​ព្រះ​តថាគត​ ​កាលបើ​ងើបឡើង​ ​ក៏​ងើបឡើង​ ​(​ក្នុង​សំណាញ់​នេះ​)​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយ​របស់​តថាគត​មាន​តណ្ហា​នាំទៅ​កាន់​ភព​ថ្មីទៀត​ ​ដាច់​អស់ហើយ​ ​តែ​កាយ​ឋិតនៅ​ ​(​កាយ​របស់​ព្រះ​តថាគត​នេះ​)​ ​ឋិតនៅ​ត្រឹមណា​ ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ក៏​នឹង​ឃើញ​កាយ​នោះ​ត្រឹមណោះ​ ​លុះ​ទំ​លាយ​ខន្ធ​ ​ខាងមុខ​អំពី​កិរិយា​អស់​ទៅ​នៃ​ជីវិត​ ​ទើប​ពួក​ទេវតា​ ​និង​មនុស្ស​ ​លែង​ឃើញ​កាយ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ចង្កោម​ផ្លែស្វាយ​ ​ដែល​មាន​ទង​ដាច់​ហើយ​ ​ផ្លែស្វាយ​ណាមួយ​ដែល​ជាប់​នៅក្នុង​ទង​ ​(​ជាមួយគ្នា​)​ ​ផ្លែស្វាយ​ទាំងអស់​នោះ​
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 636809392640658102
ទៅកាន់ទំព័រ៖