ព្រះត្រៃបិដក ភាគ ១៤

ចូរ​ចាំទុក​នូវ​ធម្មបរិយាយ​នោះ​ថា​ ​សង្គាម​វិ​ជយៈ​ ​(​មានជ័យ​ជំនះ​ក្នុង​សង្គ្រាម​)​ ​ដ៏​ប្រសើរ​ដូច្នេះ​ក៏បាន​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សំដែង​ព្រះ​សូត្រ​នេះ​ហើយ​។​ ​ភិក្ខុ​ទាំងនោះ​ ​មានចិត្ត​ត្រេកអរ​ ​រីករាយ​ ​ចំពោះ​ភាសិត​របស់​ព្រះមានព្រះភាគ​។​ ​កាលដែល​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​សំដែង​ព្រះ​សូត្រ​នេះ​ ​ជា​ពាក្យ​វេយ្យាករណ៍​ ​(​ចប់​)​ ​ហើយ​ ​លោកធាតុ​ទាំង​មួយ​ហ្មឺន​ ​ក៏​កម្រើក​ញាប់ញ័រ​។​

​ចប់​ ​ព្រហ្ម​ជាល​សូត្រ​ ​ទី១​។​

ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 636809393168208276
ទៅកាន់ទំព័រ៖