ព្រះត្រៃបិដក ភាគ ១៤
អង្គុយជិតបុគ្គលណា ទើបនឹងមានចិត្តជ្រះថ្លាបាន។ កាលបើព្រះរាជាមានព្រះបន្ទូលយ៉ាងនេះហើយ មានរាជអាមាត្យម្នាក់ ក្រាបបង្គំទូលព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈដូច្នេះថា បពិត្រព្រះសម្មតិទេព គ្រូឈ្មោះបូរណកស្សបនេះ ជាអ្នកមានពួក មានគណៈ(ច្រើន)ផង ជាអាចារ្យរបស់គណៈផង ជាអ្នកមានកេរ្តិ៍ឈ្មោះ ជាអ្នកមានយស ជាអ្នកធ្វើនូវលទ្ធិ មហាជនសន្មតថា ជាសប្បុរស ជាអ្នកដឹងរាត្រីយូរ បួសយូរជាងជនច្រើន តាំងនៅជាយូរអង្វែង (អស់ពីរបីរាជ្យមកហើយ) ដល់ហើយនូវបច្ឆិមវ័យ សូមព្រះសម្មតិទេព ស្តេចចូលទៅរកគ្រូឈ្មោះបូរណកស្សបនោះចុះ កាលបើព្រះសម្មតិទេព ស្តេចចូលទៅរកគ្រូឈ្មោះបូរណកស្សបហើយ មុខជានឹងមានព្រះរាជហឫទ័យជ្រះថ្លាមិនខាន។ កាលបើរាជអាមាត្យនោះ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់ព្រះតុណ្ហីភាព។ មានរាជអាមាត្យម្នាក់ទៀត ក្រាបបង្គំទូលព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈដូច្នេះថា បពិត្រព្រះសម្មតិទេព គ្រូឈ្មោះមក្ខលិគោសាលនេះ ជាអ្នកមានពួក មានគណៈ(ច្រើន)ផង ជាអាចារ្យរបស់គណៈផង ជាអ្នកមានកេរ្តិ៍ឈ្មោះ ជាអ្នកមានយស ជាអ្នកធ្វើនូវលទ្ធិ មហាជនសន្មតថាជាសប្បុរស ជាអ្នកដឹងរាត្រីយូរ បួសយូរជាងជនច្រើន តាំងនៅជាយូរអង្វែង (អស់ពីរបីរាជ្យមកហើយ) ដល់ហើយ
ID: 636809393887399412
ទៅកាន់ទំព័រ៖