ព្រះត្រៃបិដក ភាគ ១៤

 [​៩៦​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះ​ ​សម័យមួយ​ ​ខ្ញុំ​ព្រះអង្គ​ចូល​ទៅ​រក​គ្រូ​ឈ្មោះ​អ​ជិត​កេស​កម្ពល​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ជាមួយនឹង​គ្រូ​ឈ្មោះ​អ​ជិត​កេស​កម្ពល​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ ​ល្មម​ឲ្យ​កើត​សេចក្តី​ស្និទ្ធស្នាល​ហើយ​ ​ក៏បាន​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លុះ​ខ្ញុំ​ព្រះអង្គ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ផ្តើម​ពាក្យសួរ​ដូច្នេះ​ ​ទៅ​នឹង​គ្រូ​ឈ្មោះ​អ​ជិត​កេស​កម្ពល​ថា​ ​បពិត្រ​លោក​អ​ជិត​ដ៏​ចំរើន​ ​ដូចជា​សិល្បៈ​សម្រាប់​បង្កើត​ផល​ ​មាន​ប្រមាណ​ច្រើន​ទាំងនេះ​។​បេ​។​ ​បពិត្រ​លោក​អ​ជិត​ដ៏​ចំរើន​ ​លោកម្ចាស់​អាច​នឹង​បញ្ញត្ត​នូវ​ផល​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ក្នុង​បច្ចុប្បន្ន​ ​ដូចយ៉ាង​ផល​សិល្បៈ​នោះ​បាន​ដែរ​ឬ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលដែល​ខ្ញុំ​ព្រះអង្គ​សួរ​យ៉ាងនេះ​ហើយ​ ​គ្រូ​ឈ្មោះ​អ​ជិត​កេស​កម្ពល​ ​ក៏បាន​ពោល​ពាក្យ​ដូច្នេះ​ ​នឹង​ខ្ញុំ​ព្រះអង្គ​ថា​ ​បពិត្រមហារាជ​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​មិន​មានផល​ ​ការ​បូជា​ធំ​ ​មិន​មានផល​ ​ការ​បូជា​តូច​(​១​)​ ​មិន​មានផល​ ​ផល​ ​និង​វិបាក​(​២​)​ ​នៃ​កម្ម​ដែល​បុគ្គល​ធ្វើល្អ​ ​និង​ធ្វើ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​គ្រឿង​សក្ការៈ​ ​ដែលគេ​ធ្វើ​ដល់​ភ្ញៀវ​។​ ​(​២​)​ ​ផល​ដែល​ហូរ​មក​លើសលុប​ ​ហៅថា​ ​ផល​ ​ផល​ដែល​ប្រហែល​នឹង​កម្ម​ ​ដែល​បុគ្គល​ធ្វើ​ហើយ​ ​ហៅថា​ ​វិបាក​។​
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636809408619562043
ទៅកាន់ទំព័រ៖