ព្រះត្រៃបិដក ភាគ ១៤
ទាំង៧នេះ គ្មាននរណាធ្វើកើត គ្មានវិធីធ្វើកើត គ្មាននរណានិមិ្មតដោយឫទ្ធិបាន គ្មាននរណាសាងកើត ជាសភាវៈអា (គ្មានពូជតទៅទៀត) តាំងនៅដូចជាកំពូលភ្នំ ឋិតនៅមាំដូចជាសសរគោល កាយទាំងនោះ មិនញាប់ញ័រ មិនប្រែប្រួល មិនបៀតបៀននូវគ្នានឹងគ្នា មិនអាចធ្វើគ្នានឹងគ្នាឲ្យបានសុខ ឬឲ្យបានទុក្ខ ឬទាំងសុខ ទាំងទុក្ខទេ ឯកាយ គឺពួកទាំង៧ ដូចម្តេចខ្លះ គឺពួកធាតុដី១ ពួកធាតុទឹក១ ពួកធាតុភ្លើង១ ពួកធាតុខ្យល់១ សេចក្តីសុខ១ សេចក្តីទុក្ខ១ ជីវិត១ ជាគំរប់៧ កាយគឺពួកទាំង៧នេះ គ្មាននរណាធ្វើកើត គ្មានវិធីធ្វើកើត គ្មាននរណានិមិ្មតដោយឫទ្ធិបាន គ្មាននរណាសាងកើត ជាសភាវៈអា តាំងនៅដូចជាកំពូលភ្នំ ឋិតនៅមាំដូចជាសសរគោល កាយទាំងនោះ មិនញាប់ញ័រ មិនប្រែប្រួល មិនបៀតបៀននូវគ្នានឹងគ្នា មិនអាចធ្វើគ្នានឹងគ្នាឲ្យបានសុខ ឬឲ្យបានទុក្ខ ឬទាំងសុខ ទាំងទុក្ខទេ បុគ្គលសម្លាប់ដោយខ្លួនឯងក្តី ប្រើគេឲ្យសម្លាប់ក្តី ស្តាប់ខ្លួនឯងក្តី ញុំាងគេឲ្យស្តាប់ក្តី ដឹងច្បាស់ខ្លួនឯងក្តី ញុំាងអ្នកដទៃឲ្យដឹងច្បាស់ក្តី មិនមានក្នុងកាយទាំងនោះឡើយ ទុកជាបុគ្គលនោះ កាត់សីសៈដោយសស្ត្រាដ៏មុត ក៏ឈ្មោះថា គ្មានអ្នកណាផ្តាច់ផ្តិលអ្នកណាចាកជីវិតបាន ឯសស្ត្រា គ្រាន់តែចូលទៅតាមចន្លោះនៃកាយទាំង៧ប៉ុណ្ណោះឯង បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះបកុធកច្ចាយនៈ
ID: 636809409894214949
ទៅកាន់ទំព័រ៖