ព្រះត្រៃបិដក ភាគ ១៤

បែរជា​ប្រាប់​នូវ​ដើម​ស្វាយ​វិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រូ​ឈ្មោះ​សញ្ជយ​វេល​ដ្ឋ​បុត្ត​ ​កាលដែល​ខ្ញុំ​ព្រះអង្គ​ ​សួររក​ផល​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ ​ដោយខ្លួនឯង​ ​ក៏​បែរជា​ដោះស្រាយ​ ​បន្លែបន្លប់​ទៅវិញ​ ​ដូច្នោះឯង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​គ្រូ​ឈ្មោះ​សញ្ជយ​វេល​ដ្ឋ​បុត្ត​នេះឯង​ ​ល្ងង់​ជ្រុល​ ​វង្វេង​ជ្រុល​ ​ជាង​សមណៈ​ ​និង​ព្រាហ្មណ៍​ទាំងឡាយ​ ​ពួក​នេះ​ ​កាលបើ​អញ​សួរ​ត្រង់​ផល​ ​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ហើយ​ ​មិនសមបើ​ទៅ​ដោះស្រាយ​បន្លែបន្លប់​សោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​បុគ្គល​ប្រហែល​អញ​ ​មិនសមបើ​ទៅរាប់​អាន​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​អ្នក​នៅ​អាស្រ័យ​ក្នុង​ដែន​ ​ដែល​ជា​បុគ្គល​គួរ​បៀតបៀន​សោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មិនបាន​ត្រេកអរ​ ​មិនបាន​ឃាត់​ហាម​ ​នូវ​ភាសិត​របស់​គ្រូ​ឈ្មោះ​សញ្ជយ​វេល​ដ្ឋ​បុត្ត​ឡើយ​ ​លុះ​ខ្ញុំ​ព្រះអង្គ​មិនបាន​ត្រេកអរ​ ​មិនបាន​ឃាត់​ហាម​ ​ក៏​មាន​សេចក្តី​តូចចិត្ត​ដែរ​ ​តែ​មិនបាន​បញ្ចេញវាចា​ ​សំដែង​នូវ​សេចក្តី​តូចចិត្ត​ ​មិនបាន​កាន់​តាម​ ​មិនបាន​យកចិត្ត​ទុកដាក់​នឹង​វាចា​នោះ​ទេ​ ​ហើយ​ក្រោក​ចាក​អាសនៈ​ ​ចៀសចេញ​ទៅ​។​
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636809412433310177
ទៅកាន់ទំព័រ៖