ព្រះត្រៃបិដក ភាគ ១៤

ថា​ ​អើហ្ន៎​ ​ហេតុ​អស្ចារ្យ​ពេក​ណាស់​ ​អើហ្ន៎​ ​ហេតុ​ចំឡែក​ពេក​ណាស់​ ​នេះ​ជាគ​តិ​របស់​បុណ្យ​ ​នេះ​ជា​វិបាក​របស់​បុណ្យ​ ​ព្រោះថា​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហី​បុត្ត​ ​ជាធំ​ក្នុង​ដែន​មគធៈ​នេះ​ ​ក៏​ជា​មនុស្ស​ ​ឯ​អាត្មាអញ​សោត​ ​ក៏​ជា​មនុស្ស​ដែរ​ ​ប៉ុន្តែ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហី​បុត្ត​ ​ជាធំ​ក្នុង​ដែន​មគធៈ​នេះ​ ​ទ្រង់​ឆ្អែត​ស្កប់ស្កល់​ដោយ​កាមគុណ​ទាំង៥​ ​មាន​គេ​បម្រើ​ ​ហាក់ដូចជា​ទេវតា​ ​ឯ​អាត្មាអញ​ ​ជា​ខ្ញុំបម្រើ​ ​អ្នកធ្វើ​រាជការ​ ​ជា​អ្នក​ក្រោក​ឡើង​មុន​ ​ដេក​ក្រោយ​ ​ជា​អ្នកទទួល​ស្តាប់​ ​ក្នុង​កិច្ចការ​នីមួយ​ ​ជា​អ្នក​ប្រព្រឹត្ត​នូវ​អំពើ​ជាទី​គាប់ចិត្ត​ ​ជា​អ្នកពោល​នូវ​ពាក្យជា​ទីស្រឡាញ់​ ​ជា​អ្នកបង្ហាញ​មុខ​ ​(​ម្ចាស់​)​ ​អាត្មាអញ​គួរ​ធ្វើបុណ្យ​ ​ដូចជា​បុណ្យ​ព្រះរាជា​នោះ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​កោរសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​ចេញ​ ​ហើយ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ទាំងឡាយ​ ​ចេញ​ចាក​ផ្ទះ​ ​ហើយ​ចូល​ទៅកាន់​ផ្នួស​។​ ​សម័យ​ខាងក្រោយ​មក​ ​បុរស​នោះ​ ​ក៏​កោរសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​ចេញ​ ​ហើយ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ទាំងឡាយ​ ​ចេញ​ចាក​ផ្ទះ​ ​ហើយ​ចូល​ទៅកាន់​ផ្នួស​។​ ​លុះ​បុរស​នោះ​ ​បាន​បួស​យ៉ាងនេះ​ហើយ​ ​ក៏​សង្រួមកាយ​ ​សង្រួម​វាចា​ ​សង្រួមចិត្ត​ ​គ្រប់​ឥរិយាបថ​ ​សន្តោស​ដោយ​គ្រឿង​បរិភោគ​ ​និង​គ្រឿង​ស្លៀកដណ្តប់​ដ៏​ឧត្តម​ ​ត្រេកអរ​ចំពោះ​ទីស្ងាត់​។​ ​មាន​បុរស១ពួក​ទៀត​ ​ក្រាបទូល​
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636809413432047302
ទៅកាន់ទំព័រ៖