ព្រះត្រៃបិដក ភាគ ១៤

គឺ​សន្សំ​បាយ​ទុក១​ ​សន្សំ​ទឹក​ទុក១​ ​សន្សំ​សំពត់​ទុក១​ ​សន្សំ​យាន​ទុក១​ ​សន្សំ​ទីដេក​ទុក១​ ​សន្សំ​គ្រឿងក្រអូប​ទុក១​ ​សន្សំ​គ្រឿង​អាមិសៈ​ទុក១​។​ ​ភិក្ខុ​ជា​អ្នក​វៀរចាក​ការ​បរិភោគ​វត្ថុ​ ​ដែល​សន្សំទុក​ ​មាន​សភាព​ដូច្នេះ​ឯង​។​ ​នេះ​ជា​សីល​របស់​ភិក្ខុ​នោះ​។​
 ​[​១០៦​]​ ​ម្យ៉ាងទៀត​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគ​នូវ​ភោជន​ទាំងឡាយ​ ​ដែល​ទាយក​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​រមែង​ប្រក​បរឿយៗ​នូវ​ការ​មើល​ ​ការ​ស្តាប់​នូវ​ល្បែង​ ​ដែល​ជាស​ត្រូវ​ដល់​កុសលធម៌​ ​មាន​សភាព​ដូច្នេះ​។​ ​ល្បែង​ជាស​ត្រូវ​ ​ដល់​កុសលធម៌​នោះ​ ​តើ​ដូចម្តេច​។​ ​គឺ​ល្បែង​រាំ​ខ្លះ​ ​ច្រៀង​ខ្លះ​ ​ប្រគំ​ខ្លះ​ ​មហោស្រព​ខ្លះ​ ​ចម្បាំង​មហាភារតៈ​ ​និង​រាមកេរ្តិ៍​ជាដើម​ខ្លះ​ ​គង​ខ្លះ​ ​រគាំង​ខ្លះ​ ​ស្គរ​មាន​ជ្រុង៤ខ្លះ​ ​គូរគំនូរ​រូប​របាំ​ខ្លះ​ ​ល្បែង​ដុំដែក​ខ្លះ​ ​ល្បែង​រ៉ាវ​ខ្លះ​ ​ល្បែង​លាង​ឆ្អឹង​ខ្លះ​ ​ដំរី​ជល់គ្នា​ខ្លះ​ ​សេះ​ប្រខាំ​គ្នា​ខ្លះ​ ​ក្របី​ជល់គ្នា​ខ្លះ​ ​គោ​ជល់គ្នា​ខ្លះ​ ​ពពែ​ជល់គ្នា​ខ្លះ​ ​កែះ​ជល់គ្នា​ខ្លះ​ ​មាន​ជល់គ្នា​ខ្លះ​ ​ចាប​ជល់គ្នា​ខ្លះ​ ​ល្បែង​គុណ​ដំបង​ខ្លះ​ ​ប្រដាល់​ខ្លះ​ ​ចំបាប់​ខ្លះ​ ​ចម្បាំង​ខ្លះ​ ​ទី​គេ​រាប់​ពល​ខ្លះ​ ​ទីលំនៅ​កងទ័ព​ខ្លះ​ ​ទី​មើល​ពួក​សេនា​ដែល​ប្រកបដោយ​អង្គ៤ខ្លះ​។​ ​ភិក្ខុ​ជា​អ្នក​វៀរចាក​ការ​មើល​ ​ការ​ស្តាប់​នូវ​ល្បែង​ ​ដែល​ជាស​ត្រូវ​ដល់​កុសលធម៌​ ​មាន​សភាព​ដូច្នេះ​ឯង​។​ ​នេះ​ជា​សីល​របស់​ភិក្ខុ​នោះ​។​
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636809417290257979
ទៅកាន់ទំព័រ៖