ព្រះត្រៃបិដក ភាគ ១៤

កម្រាល​សម្រាប់​ក្រាល​លើ​រថ​ខ្លះ​ ​កម្រាល​ដែលគេ​ធ្វើ​ដោយ​ស្បែក​ខ្លា​ខ្លះ​ ​កម្រាល​ដ៏​ឧត្តម​ ​ដែលគេ​ធ្វើ​ដោយ​ស្បែក​សត្វ​ឈ្មុស​ខ្លះ​ ​ទីដេក​ដែល​មាន​ពិតាន​ក្រហម​ពី​ខាងលើ​ខ្លះ​ ​ខ្នើយ​មាន​ពណ៌ក្រហម​ទាំងពីរ​ខាង​ ​គឺ​ខ្នើយក្បាល​ ​និង​ខ្នើយជើង​ ​ព្រមទាំង​ពិតាន​ ​មាន​ពណ៌ក្រហម​ខ្លះ​។​ ​ឯ​ព្រះសមណគោតម​ ​ទ្រង់​វៀរ​ស្រឡះ​ចាក​ឧច្ចាសយន​មហា​សយនៈ​ ​មាន​សភាព​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​កាល​ពោល​សរសើរគុណ​របស់​តថាគត​ ​តែង​ពោល​ដូច្នេះ​ក៏​មាន​។​
 [​១៤​]​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគភោជន​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​តែង​ប្រក​បរឿយៗ​នូវ​វត្ថុជា​ទីតាំង​នៃ​ការ​ប្រដាប់​ស្អិតស្អាង​រាងកាយ​ ​មាន​សភាព​យ៉ាងនេះ​។​ ​វត្ថុជា​ទីតាំង​នៃ​ការ​ប្រដាប់​ស្អិតស្អាង​រាងកាយ​នោះ​ ​តើ​ដូចម្តេច​។​ ​គឺ​ការ​ដុសខាត់​បំបាត់​ក្លិនអាក្រក់​(​១​)​ខ្លះ​ ​ការ​ច្របាច់​រឺត​(​២​)​ខ្លះ​ ​ការ​ផ្ងូត​ទឹក​ខ្លះ​ ​ការ​គក់ច្របាច់​(​៣​)​ ​ខ្លះ​ ​កញ្ចក់​ខ្លះ​ ​វត្ថុ​សម្រាប់​លាប​គ្រឿងប្រដាប់​ខ្លះ​ ​ផ្កាកម្រង​ខ្លះ​ ​គ្រឿង​លាប​ខ្លះ​ ​គ្រឿង​លំអិត​សម្រាប់​ប្រស់​មុខ​ខ្លះ​ ​វត្ថុ​សម្រាប់​លាបមុខ​ខ្លះ​ ​គ្រឿងប្រដាប់​ដៃ​ខ្លះ​ ​ចំណង​ផ្នួងសក់​ខ្លះ​ ​ដំបង​ខ្លះ​ ​បំពង់​ថ្នាំ​ខ្លះ​ ​ដាវ​ខ្លះ​ ​ព្រះ​ខាន់​ខ្លះ​ ​ឆត្រ​ខ្លះ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ដុសខាត់​ ​ឬ​ប្រស់​ព្រំ​ដោយ​វត្ថុ​ ​មាន​គ្រឿងក្រអូប​ ​និង​លំអិត​ជាដើម​ ​ដើម្បី​បន្ទោបង់​នូវ​ក្លិនអាក្រក់​ក្នុង​សរីរៈ​។​ ​(​២​)​ ​ដូចយ៉ាង​ទារក​ដែល​មានបុណ្យ​ ​គេ​យក​មក​ផ្តេក​លើ​ភ្លៅ​ ​លាបប្រេង​ ​ហើយ​ច្របាច់​រឺត​ ​ដើម្បី​ធ្វើ​ទ្រង់ទ្រាយ​នៃ​អវយវៈ​ ​មានដៃ​ជើង​ជាដើម​ ​ឲ្យ​សមរម្យ​ល្អ​។​ ​(​៣​)​ ​ការ​វាយ​ដៃជើង​ដោយ​វត្ថុ​មាន​អន្លូង​ជាដើម​ ​ធ្វើឲ្យ​ដៃជើង​ចំរើន​មាំមួន​ ​ដូចជា​អ្នក​ចំបាប់​។​ ​តែ​ក្នុង​មង្គល​ត្ថ​ទីប​នី​ថា​ ​ការ​ដក​ទាញ​ដៃជើង​ជាដើម​ ​ដើម្បី​បន្ទោបង់​នូវ​រោគ​ចុកសៀត​។​
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636809356242186229
ទៅកាន់ទំព័រ៖