ព្រះត្រៃបិដក ភាគ ១៤

 [​១២២​]​ ​បពិត្រមហារាជ​ ​ភិក្ខុ​ដែល​ជា​អ្នករក្សា​នូវ​ទ្វារ​ ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​បពិត្រមហារាជ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បានឃើញ​រូប​ដោយ​ចក្ខុ​ហើយ​ ​តែ​មិន​កាន់​យក​នូវ​និមិត្ត​ ​មិន​កាន់​យក​នូវ​អនុព្យញ្ជនៈ​ ​ឯ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ដែល​ជាអកុសល​ធម៌​ដ៏​លាមក​ ​តែងតែ​គ្រប​សង្កត់​នូវ​បុគ្គល​ ​ដែល​មិនបាន​សង្រួម​ចក្ខុន្ទ្រិយ​នុ៎ះ​ ​ព្រោះ​ហេតុ​មិនបាន​សង្រួម​នូវ​ចក្ខុន្ទ្រិយ​ណា​ ​ក៏​ប្រតិបត្តិ​ដើម្បី​សង្រួម​នូវ​ចក្ខុន្ទ្រិយ​នោះ​ ​រក្សា​នូវ​ចក្ខុន្ទ្រិយ​ ​ដល់​នូវ​សេចក្តី​សង្រួម​ក្នុង​ចក្ខុន្ទ្រិយ​។​ ​ឮ​សម្លេង​ដោយ​ត្រចៀក​ហើយ​ ​តែ​មិន​កាន់​យក​នូវ​និមិត្ត​ ​មិន​កាន់​យក​នូវ​អនុព្យញ្ជនៈ​ ​ឯ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ដែល​ជាអកុសល​ធម៌​ដ៏​លាមក​ ​តែងតែ​គ្រប​សង្កត់​នូវ​បុគ្គល​ ​ដែល​មិន​សង្រួម​នូវ​សោ​តិ​ន្ទ្រិយ​នុ៎ះ​ ​ព្រោះ​ហេតុ​មិនបាន​សង្រួម​នូវ​សោ​តិ​ន្ទ្រិយ​ណា​ ​ក៏​ប្រតិបត្តិ​ដើម្បី​សង្រួម​នូវ​សោ​តិ​ន្ទ្រិយ​នោះ​ ​រក្សា​នូវ​សោ​តិ​ន្ទ្រិយ​ ​ដល់​នូវ​សេចក្តី​សង្រួម​ក្នុង​សោ​តិ​ន្ទ្រិយ​។​ ​បាន​ធុំក្លិន​ដោយ​ច្រមុះ​ហើយ​ ​តែ​មិន​កាន់​យក​នូវ​និមិត្ត​ ​មិន​កាន់​យក​នូវ​អនុព្យញ្ជនៈ​ ​ឯ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ដែល​ជាអកុសល​ធម៌​ដ៏​លាមក​ ​តែងតែ​គ្រប​សង្កត់​នូវ​បុគ្គល​ ​ដែល​មិនបាន​សង្រួម​នូវ​ឃា​និ​ន្ទ្រិយ​នុ៎ះ​ ​ព្រោះ​ហេតុ​មិនបាន​សង្រួម​នូវ​ឃា​និ​ន្ទ្រិយ​ណា​ ​ក៏​ប្រតិបត្តិ​ដើម្បី​សង្រួម​នូវ​ឃា​និ​ន្ទ្រិយ​នោះ​ ​រក្សា​នូវ​ឃា​និ​ន្ទ្រិយ​ ​ដល់​នូវ​
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 636809423024405953
ទៅកាន់ទំព័រ៖