ព្រះត្រៃបិដក ភាគ ១៤
បានប្រកបព្រមដោយឥន្ទ្រិយសំវរៈ ជារបស់អរិយៈនេះហើយ រមែងទទួលចំពោះនូវសុខ ដែលមិនច្រឡូកច្រឡំដោយកិលេសជាខាងក្នុង។ បពិត្រមហារាជ ភិក្ខុជាអ្នករក្សានូវទ្វារក្នុងឥន្ទ្រិយទាំងឡាយ យ៉ាងនេះឯង។
[១២៣] បពិត្រមហារាជ ឯភិក្ខុជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈនោះ តើដូចម្តេចខ្លះ។ បពិត្រមហារាជ ភិក្ខុក្នុងសាសនានេះ កាលឈានដើរទៅមុខ ឈានថយក្រោយ ក៏មានសេចក្តីដឹងខ្លួន កាលក្រឡេកមើលទៅមុខ ក្រឡេកមើលទៅទិសផ្សេងៗ ក៏មានសេចក្តីដឹងខ្លួន កាលបត់លា (ដៃជើង) ក៏មានសេចក្តីដឹងខ្លួន កាលទ្រទ្រង់នូវសង្ឃាដិ បាត្រ ចីវរ ក៏មានសេចក្តីដឹងខ្លួន កាលបរិភោគ ផឹក ទំពា ជញ្ជក់ជញ្ជាប ក៏មានសេចក្តីដឹងខ្លួន កាលបន្ទោឧច្ចារៈបស្សាវៈ ក៏មានសេចក្តីដឹងខ្លួន កាលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ពីដេក និយាយ ឬស្ងៀម ក៏មានសេចក្តីដឹងខ្លួន។ បពិត្រមហារាជ ភិក្ខុជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈ ដោយប្រការដូច្នេះឯង។
[១២៤] បពិត្រមហារាជ ឯភិក្ខុជាអ្នកសន្តោស (ត្រេកអរចំពោះបច្ច័យតាមមានតាមបាន) តើដូចម្តេចខ្លះ។ បពិត្រមហារាជ ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោសដោយចីវរ ដែលជាគ្រឿងរក្សានូវកាយ ដោយចង្ហាន់បិណ្ឌបាត ដែលជាគ្រឿងរក្សានូវផ្ទៃ ភិក្ខុនោះ កាលបើចៀស
ID: 636809423621400099
ទៅកាន់ទំព័រ៖