ព្រះត្រៃបិដក ភាគ ១៤
មិនមានរោគយ៉ាងណា នូវការរួចអំពីផ្ទះសម្រាប់ឃុំខាំងយ៉ាងណា នូវភាពជាអ្នកជាយ៉ាងណា នូវទីដ៏ក្សេមក្សាន្តយ៉ាងណា បពិត្រមហារាជ ភិក្ខុពិចារណាឃើញនូវនីវរណៈ៥នេះក្នុងខ្លួន ដែលបានលះបង់ហើយ ក៏យ៉ាងនោះឯង។
[១២៧] កាលបើភិក្ខុនោះ បានពិចារណាឃើញច្បាស់ នូវនីវរណៈទាំង៥នេះក្នុងខ្លួន ដែលបានលះបង់ហើយ បាមោជ្ជៈ (សេចក្តីរីករាយ) ក៏កើតឡើង កាលបើ ចិត្តរីករាយហើយ បីតិក៏កើត កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយ រមែងស្ងប់ស្ងាត់ ភិក្ខុដែលមាននាមកាយស្ងប់ស្ងាត់ហើយ រមែងទទួលនូវសុខ ចិត្តរបស់ភិក្ខុ ដែលប្រកបដោយសុខ តែងតម្កល់មាំបាន។ ភិក្ខុនោះ លុះស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ ក៏បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក ក៏សម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤)។ ភិក្ខុនោះ រមែងញុំាងកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីវិវេក សរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីវិវេក មិនមានឡើយ។ បពិត្រមហារាជ ប្រៀបដូចជា
ID: 636809425508758050
ទៅកាន់ទំព័រ៖