ព្រះត្រៃបិដក ភាគ ១៤

និយាយ​អំពី​ច្រក​ផ្លូវ​ខ្លះ​ ​និយាយ​អំពី​កំពង់ទឹក​ខ្លះ​ ​និយាយ​អំពី​ញាតិ​ដែល​ចែកឋាន​ទៅកាន់បរលោក​ហើយ​ខ្លះ​ ​និយាយ​អំពី​ពាក្យ​ដែល​ឥតប្រយោជន៍​ ​មាន​សភាព​ផ្សេង​ៗ​ខ្លះ​ ​និយាយ​អំពី​លោក​(​១​)​ខ្លះ​ ​និយាយ​អំពី​រឿង​ជីក​សមុទ្រ​(​២​)​ខ្លះ​ ​និយាយ​អំពី​សេចក្តី​ចំរើន​ ​និង​មិន​ចំរើន​(​៣​)​ខ្លះ​ ​ដែល​ជាហេតុ​ឥតប្រយោជន៍​ ​ដូច្នេះ​ខ្លះ​ ​ដូច្នោះ​ខ្លះ​។​ ​ឯ​ព្រះសមណគោតម​ ​ទ្រង់​វៀរ​ស្រឡះ​ចាក​តិរច្ឆានកថា​ ​មាន​សភាព​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​កាល​ពោល​សរសើរគុណ​របស់​តថាគត​ ​តែង​ពោល​ដូច្នេះ​ក៏​មាន​។​
 [​១៦​]​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគភោជន​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​តែង​ប្រក​បរឿយៗ​នូវ​ពាក្យ​ប្រណាំងប្រជែង​ ​មាន​សភាព​យ៉ាងនេះ​។​ ​ពាក្យ​ប្រណាំងប្រជែង​នោះ​ ​តើ​ដូចម្តេច​។​ ​គឺ​និយាយ​ថា​ ​អ្នក​មិនមែន​ចេះដឹង​ធម៌​ ​និង​វិន័យ​នេះ​ទេ​ ​ខ្ញុំ​ទើបបាន​ចេះដឹង​ធម៌​ ​និង​វិន័យ​នេះ​។​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​និយាយ​ប្រារព្ធ​អំពី​លោក​ថា​ ​លោក​នេះ​អ្នកណា​តាក់តែង​ ​អ្នក​ឯណោះ​តាក់តែង​ ​មួយទៀត​ ​ក្អែ​កស​ ​ៗ​ពិតមែន​ ​ព្រោះ​ឆ្អឹង​វា​ ​ស​ ​កុក​រនាល​ក្រហម​ ​ៗ​ពិតមែន​ ​ព្រោះ​ឈាម​វា​ក្រហម​ ​ដូច្នេះ​ជាដើម​។​ ​(​២​)​ ​និយាយ​ថា​ ​សមុទ្រ​ហេតុអ្វី​បាន​ហៅថា​ ​សាគរ​ ​បាន​ជា​ហៅ​ដូច្នោះ​ ​ព្រោះ​ ​សាគរ​ ​ទេវតា​បាន​ជីក​ ​ជាដើម​។​ ​(​៣​)​ ​មើល​នយលក្ខណៈ​សិក្ខាបទ​ទី៣​ ​នៃ​រតន​វគ្គ​ ​ក្នុង​មហា​វិភង្គ​ ​ចតុត្ថ​ភាគ​។​
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636809357382171432
ទៅកាន់ទំព័រ៖