ព្រះត្រៃបិដក ភាគ ១៤

ដុសខាត់​ ​បំបាត់​ក្លិន​ ​និង​គក់ច្របាច់​ ​ក៏​គង់មាន​សេចក្តី​បែកធ្លាយ​ ​ខ្ចាត់ខ្ចាយ​ទៅជាធម្មតា​ ​ក៏​ឯ​វិញ្ញាណ​របស់​អាត្មាអញ​នេះ​សោត​ ​អាស្រ័យ​នៅក្នុង​កាយ​នេះ​ ​ជាប់​នៅក្នុង​កាយ​នេះ​។​ ​បពិត្រមហារាជ​ ​ប្រៀប​ដូច​កែវមណី​ ​និង​កែវពិទូរ្យ​ដ៏​ល្អ​ ​មាន​ជាតិ​បរិសុទ្ធ​ ​មាន​ជ្រុង៨​ ​ដែល​ជាង​បាន​ឆ្នៃ​ល្អ​ហើយ​ ​មាន​សម្បុរ​ភ្លឺ​ថ្លា​ឆ្លុះ​ ​បរិបូណ៌​ដោយ​អាការ​ទាំងពួង​ ​(​មាន​ដុសលាង​ជាដើម​)​ ​ប្រសិនបើ​មាន​ចេស​ ​គេ​ដោត​ទៅ​នឹង​កែវ​នោះ​ ​ជា​ចេស​មាន​ពណ៌ខៀវ​ក្តី​ ​លឿង​ក្តី​ ​ក្រហម​ក្តី​ ​សក្តី​ ​ជា​ចេស​ស៊ីនួន​ក្តី​ ​បុរស​ដែល​មាន​ភ្នែក​ ​(​ភ្លឺ​)​ ​គប្បី​យក​កែវ​នោះ​ ​មក​ដាក់លើ​ដៃ​ ​ហើយ​ពិចារណាមើល​ថា​ ​នេះ​ជា​កែវមណី​ ​និង​កែវពិទូរ្យ​ដ៏​ល្អ​ ​មាន​ជាតិ​បរិសុទ្ធ​ ​មាន​ជ្រុង៨​ ​ដែល​ជាង​បាន​ឆ្នៃ​ល្អ​ហើយ​ ​មាន​សម្បុរ​ភ្លឺ​ថ្លា​ឆ្លុះ​ ​បរិបូណ៌​ដោយ​អាការ​ទាំងពួង​ ​នេះ​ជា​ចេស​ដែលគេ​ដោត​ទៅ​ក្នុង​កែវ​នោះ​ ​ជា​ចេស​មាន​ពណ៌ខៀវ​ក្តី​ ​លឿង​ក្តី​ ​ក្រហម​ក្តី​ ​សក្តី​ ​ជា​ចេស​ស៊ីនួន​ក្តី​ ​(​ពិតមែន​)​ ​យ៉ាងណាមិញ​ ​បពិត្រមហារាជ​ ​ភិក្ខុ​កាលបើ​ចិត្ត​តាំង​មាំ​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាវៈ​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ដល់​នូវ​សេចក្តី​មិន​ញាប់ញ័រ​ ​ទៅតាម​អារម្មណ៍​យ៉ាងនេះ​ហើយ​ ​ក៏​ទាញ​នាំ​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ញាណទស្សនៈ​ ​
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 636809427267588649
ទៅកាន់ទំព័រ៖