ព្រះត្រៃបិដក ភាគ ១៤

នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​នេះ​ជា​ស្មៅ​យាប្លង​ ​នេះ​ជា​បណ្តូល​ ​ស្មៅ​យាប្លង​ដោយឡែក​ ​បណ្តូល​ដោយឡែក​ ​តែ​ជា​បណ្តូល​ដែល​អាត្មាអញ​ចាក់​បញ្ចេញ​មក​អំពី​ស្មៅ​យាប្លង​ហ្នឹងឯង​ ​យ៉ាងណា​ ​យ៉ាងណាមិញ​ ​បពិត្រមហារាជ​ ​មួយទៀត​ ​ប្រៀប​ដូច​បុរស​ហូតដាវ​ចេញ​អំពី​ស្រោម​ ​បុរស​នោះ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​នេះ​ជា​ដាវ​ ​នេះ​ជា​ស្រោម​ ​ដាវ​ផ្សេង​ ​ស្រោម​ផ្សេង​ ​តែ​ជា​ដាវ​ដែល​អាត្មាអញ​ហូត​ចេញ​មក​អំពី​ស្រោម​ហ្នឹងឯង​ ​យ៉ាងណាមិញ​ ​បពិត្រមហារាជ​ ​មួយទៀត​ ​ប្រៀប​ដូច​បុរស​ ​ទាញ​យក​សត្វ​ពស់​ចេញ​អំពី​ស្រោម​ ​បុរស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​នេះ​ជា​ពស់​ ​នេះ​ជា​ស្រោម​ ​សត្វ​ពស់​ផ្សេង​ ​ស្រោម​ផ្សេង​ ​តែ​ជា​ពស់​ដែល​អាត្មាអញ​ ​ទាញ​ចេញ​មក​អំពី​ស្រោម​ហ្នឹងឯង​ ​យ៉ាងណាមិញ​ ​បពិត្រមហារាជ​ ​ភិក្ខុ​ ​កាលបើ​ចិត្ត​តាំង​មាំ​បរិសុទ្ធ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​នូវ​ភាវនា​កម្ម​ ​ដល់​នូវ​សេចក្តី​មិន​ញាប់ញ័រ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​រមែង​ទាញ​នាំ​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​និមិ្មត​នូវ​កាយ​ ​ដែល​សម្រេច​អំពី​ចិត្តបាន​ ​យ៉ាងនោះ​ឯង​។​ ​ភិក្ខុ​នោះ​ ​រមែង​និម្មិត​នូវ​កាយ​ផ្សេង​ ​ចេញ​អំពី​កាយ​នេះ​ ​មាន​រូប​ដែល​សម្រេច​អំពី​ចិត្ត​ ​មាន​អវយវៈ​ធំ​ ​និង​អវយវៈ​តូច​សព្វគ្រប់​ ​មាន​ឥន្ទ្រិយ​មិន​ថោកថយ​។​ ​បពិត្រមហារាជ​ ​នេះឯង​ជា​ផល​
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 636809427816590050
ទៅកាន់ទំព័រ៖