ព្រះត្រៃបិដក ភាគ ១៤

ដោយដៃ​ក៏បាន​ ​ញុំាង​អំណាច​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​កាយ​ ​ដរាបដល់​ព្រហ្មលោក​ក៏បាន​ ​បពិត្រមហារាជ​ ​ប្រៀប​ដូចជា​ស្មូនឆ្នាំង​ក្តី​ ​អន្តេវាសិក​នៃ​ស្មូនឆ្នាំង​ក្តី​ ​ដែល​ឈ្លាសវៃ​ ​កាលបើ​ដីស្អិត​ដែលគេ​ច្របាច់​ល្អ​ហើយ​ ​បើ​ចង់​ធ្វើ​នូវ​ភាជន៍​ដ៏​ប្លែក​ណាៗ​ ​ក៏​គប្បី​ធ្វើឲ្យស​ម្រេច​ទៅជា​ភា​ជ​ន៍​នោះ​ៗ​បាន​ ​យ៉ាងណាមិញ​ ​បពិត្រមហារាជ​ ​មួយទៀត​ ​ជាង​ភ្លុក​ក្តី​ ​អន្តេវាសិក​របស់​ជាង​ភ្លុក​ក្តី​ ​ដែល​ឈ្លាសវៃ​ ​កាលបើ​ភ្លុក​ដែលគេ​ធ្វើ​បរិកម្ម​ល្អ​ហើយ​ ​បើ​ចង់​ធ្វើ​នូវ​គ្រឿង​ប្រើប្រាស់​ ​ជា​វិការៈ​នៃ​ភ្លុក​ដ៏​ប្លែក​ណាៗ​ ​ក៏​គប្បី​ធ្វើឲ្យស​ម្រេច​នូវ​គ្រឿង​ប្រើប្រាស់​ ​ជា​វិការៈ​នៃ​ភ្លុក​ដ៏​ប្លែក​នោះ​ៗ​បាន​ ​យ៉ាងណាមិញ​ ​បពិត្រមហារាជ​ ​មួយវិញទៀត​ ​ជាងមាស​ក្តី​ ​អន្តេវាសិក​របស់​ជាងមាស​ក្តី​ ​ដែល​ឈ្លាសវៃ​ ​កាលបើ​មាស​ដែលគេ​ធ្វើ​បរិកម្ម​ល្អ​ហើយ​ ​បើ​ចង់​ធ្វើ​នូវ​គ្រឿង​ប្រើប្រាស់​ ​ជា​វិការៈ​នៃ​មាស​ដ៏​ប្លែក​ណាៗ​ ​ក៏​គប្បី​ធ្វើឲ្យស​ម្រេច​នូវ​គ្រឿង​ប្រើប្រាស់​ ​ជា​វិការៈ​នៃ​មាស​ដ៏​ប្លែក​នោះ​ៗ​បាន​ ​យ៉ាងណាមិញ​ ​បពិត្រមហារាជ​ ​ភិក្ខុ​ ​កាលបើ​ចិត្ត​តាំង​មាំ​បរិសុទ្ធ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ការ​ភាវនា​ ​ដល់​នូវ​សេចក្តី​មិន​ញាប់ញ័រ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​ក៏​រមែង​ទាញ​នាំ​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​តាក់តែង​នូវ​ឫទ្ធិ​បាន​ ​យ៉ាងនោះ​ឯង​។​ ​ភិក្ខុ​នោះ​ ​រមែង​ទទួល​ចំពោះ​នូវ​ការ​តាក់តែង​ឫទ្ធិ​ ​មាន​ប្រការ​ច្រើន​បាន​ ​
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 636809428351620652
ទៅកាន់ទំព័រ៖