ព្រះត្រៃបិដក ភាគ ១៤

ថា​ ​ចិត្តជា​មហ​គ្គ​តៈ​ ​ចិត្ត​ដែល​មិនមែន​ជា​មហ​គ្គ​តៈ​ ​គឺជា​កាមាវចរ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិនមែន​ជា​មហ​គ្គ​តៈ​ ​ចិត្ត​ដែល​មានចិត្ត​ដទៃ​ក្រៃលែង​ជាង​ ​គឺជា​កាមាវចរ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មានចិត្ត​ដទៃ​ក្រៃលែង​ជាង​ ​ចិត្ត​ដែល​មិន​មានចិត្ត​ដទៃ​ក្រៃលែង​ជាង​ ​គឺ​រូបាវចរ​ ​និង​អ​រូបាវចរ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិន​មានចិត្ត​ដទៃ​ក្រៃលែង​ជាង​ ​ចិត្ត​ដែល​តាំង​មាំ​ហើយ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​តាំង​មាំ​ហើយ​(​១​)​ ​ចិត្ត​ដែល​មិនបាន​តាំង​មាំ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិនបាន​តាំង​មាំ​ ​ចិត្ត​ដែល​រួច​ស្រឡះ​(​២​)​ ​ហើយ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​រួច​ស្រឡះ​ហើយ​ ​ចិត្ត​ដែល​មិនទាន់​រួច​ស្រឡះ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិនទាន់​រួច​ស្រឡះ​។​ ​បពិត្រមហារាជ​ ​ប្រៀប​ដូច​ស្ត្រី​ក្តី​ ​បុរស​ក្តី​ ​ដែល​នៅក្មេង​ ​ជា​ក្រមុំ​ ​ក​ម្លោះ​ ​ដែល​នៅ​កំពុងតែ​ចូលចិត្ត​នឹង​ប្រដាប់​តាក់តែង​រាងកាយ​ ​កាល​ឆ្លុះមើល​នូវ​ស្រមោល​ ​នៃ​មុខ​របស់​ខ្លួន​ក្នុង​កញ្ចក់​ ​ដ៏​បរិសុទ្ធ​ស្អាត​ក្តី​ ​ក្នុង​ភាជន៍​ដ៏​ពេញដោយ​ទឹកថ្លា​ក្តី​ ​បើ​ស្រមោល​នៃ​មុខ​ប្រកបដោយ​ទោស​ ​មាន​មុន​ជាដើម​ ​ក៏​ដឹង​ថា​ ​មុខ​ប្រកបដោយ​ទោស​ ​បើ​ស្រមោល​នៃ​មុខ​មិន​ប្រកបដោយ​ទោស​ក្តី​ ​ក៏​ដឹង​ថា​ ​មុខ​មិន​ប្រកបដោយ​ទោស​ ​យ៉ាងណាមិញ​ ​បពិត្រមហារាជ​ ​ភិក្ខុ​កាលបើ​ចិត្ត​តាំង​មាំ​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាស​
​(​១​)​ ​ចិត្តជា​អប្បនាសមាធិ​ ​ឬ​ឧបចារសមាធិ​។​ ​(​២​)​ ​ចិត្ត​ដែល​រួច​ដោយ​ត​ទង្គ​វិមុត្តិ​ ​និង​វិ​ក្ខម្ភ​នវិ​មុត្តិ​។​
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 636809429751150701
ទៅកាន់ទំព័រ៖