ព្រះត្រៃបិដក ភាគ ១៤

រមែង​ទាញ​នាំ​បង្អោន​នូវ​ចិត្ត​ទៅ​ ​ដើម្បី​ ​ចុតូ​ប​បាត​ញ្ញាណ​ ​(​ប្រាជ្ញា​ជា​គ្រឿង​ដឹង​នូវ​ ​ចុតិ​ ​និង​បដិសន្ធិ​)​ ​នៃ​ពួក​សត្វ​ ​គឺ​ ​ទិព្វចក្ខុ​ញ្ញាណ​ ​។​ ​ភិក្ខុ​នោះ​ ​មាន​ចក្ខុ​ដូចជា​ទិព្វ​ ​បរិសុទ្ធ​ស្អាត​ ​កន្លង​បង់​នូវ​ចក្ខុ​ជា​របស់​មនុស្ស​ធម្មតា​ ​បានឃើញ​នូវ​សត្វ​ទាំងឡាយ​ ​ដែល​ច្យុត​ ​ដែល​កើតឡើង​ ​ថោកទាប​ ​និង​ឧត្តម​ ​មាន​សម្បុរ​ល្អ​ ​មាន​សម្បុរ​អាក្រក់​ ​មាន​គតិ​ល្អ​ ​មាន​គតិ​អាក្រក់​ ​រមែង​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​របស់​ខ្លួន​ថា​ ​អើហ្ន៎​ ​សត្វ​ពួក​នេះ​ ​ប្រកបដោយ​កាយទុច្ចរិត​ ​ប្រកបដោយ​វចីទុច្ចរិត​ ​ប្រកបដោយ​មនោ​ទុច្ចរិត​ ​ជា​អ្នក​តិះដៀល​នូវ​ព្រះ​អរិយៈ​ទាំងឡាយ​ ​ជា​មិច្ឆាទិដ្ឋិ​ ​កាន់​យក​នូវ​អំពើ​ជា​មិច្ឆាទិដ្ឋិ​ ​សត្វ​ពួក​នោះ​ ​លុះ​ទំ​លាយ​កាយ​ខាងនាយ​ ​អំពី​សេចក្តី​ស្លាប់​ ​រមែង​ទៅ​កើត​ក្នុង​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​ ​អើហ្ន៎​ ​ចំណែក​ឯ​សត្វ​ពួក​នេះ​ ​ប្រកបដោយ​កាយសុចរិត​ ​ប្រកបដោយ​វចីសុចរិត​ ​ប្រកបដោយ​មនោសុចរិត​ ​ជា​អ្នក​មិន​តិះដៀល​នូវ​ព្រះ​អរិយៈ​ទាំងឡាយ​ ​ជា​សម្មាទិដ្ឋិ​ ​កាន់​យក​នូវ​អំពើ​ជា​សម្មាទិដ្ឋិ​ ​សត្វ​ពួក​នោះ​ ​លុះ​ទំ​លាយ​កាយ​ខាងនាយ​ ​អំពី​សេចក្តី​ស្លាប់​ ​រមែង​ចូល​ទៅកាន់​លោក​ ​គឺ​មនុស្ស​ ​សុគតិ​ ​និង​សួគ៌​ ​ភិក្ខុ​នោះ​ ​មាន​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​នូវ​ចក្ខុ​ជា​របស់​មនុស្ស​ធម្មតា​ ​បានឃើញ​នូវ​សត្វ​ទាំងឡាយ​ ​ដែល​ច្យុត​ ​ដែល​កើតឡើង​ ​ជា​សត្វ​ថោកថយ​ ​និង​ឧត្តម
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 636809431538352923
ទៅកាន់ទំព័រ៖