ព្រះត្រៃបិដក ភាគ ១៤

ចិត្ត​ក៏​ផុត​ស្រឡះ​ចាក​ភវាសវៈ​(​១​)​ផង​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​ចាក​អវិជ្ជា​សវៈ​(​២​)​ផង​។​ ​កាលបើ​ចិត្ត​ភិក្ខុ​នោះ​ ​បាន​ផុត​ស្រឡះ​ហើយ​ ​សេចក្តី​ដឹង​ក៏​កើតឡើង​ ​ដល់​ភិក្ខុ​នោះ​ថា​ ​ចិត្ត​របស់​អាត្មាអញ​ផុត​ស្រឡះ​ហើយ​។​ ​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​របស់​អាត្មាអញ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​ក៏បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​បពិត្រមហារាជ​ ​ប្រៀប​ដូចជា​រអាង​ទឹក​ ​លើកំពូល​ភ្នំ​ ​ជា​ទឹក​ដ៏​ថ្លា​ស្អាត​ ​មិន​ល្អក់​ ​បុរស​ដែល​មាន​ភ្នែក​ ​(​ភ្លឺ​)​ ​ឈរ​នៅ​មាត់​នៃ​រអាង​ទឹក​នោះ​ ​ក៏​គប្បី​ឃើញ​នូវ​ខ្យង​ ​និង​ខ្ចៅ​ផង​ ​នូវ​ក្រួស​ ​និង​ដុំ​ថ្ម​ផង​ ​នូវ​ហ្វូង​នៃ​ត្រី​ផង​ ​កំពុង​ត្រាច់​ទៅ​ក្តី​ ​ឈប់​នៅ​ក្តី​ ​ក្នុង​រអាង​នោះ​ ​បុរស​នោះ​ ​គប្បី​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​រអាង​ទឹក​នេះឯង​ ​ថ្លា​ស្អាត​ ​មិន​ល្អក់​ ​ខ្យង​ ​និង​ខ្ចៅ​ទាំងឡាយ​ក្តី​ ​ក្រួស​ ​និង​ដុំ​ថ្ម​ក្តី​ ​ហ្វូង​នៃ​ត្រី​ទាំងនេះ​ក្តី​ ​ត្រាច់​ទៅ​ខ្លះ​ ​ឈប់​នៅ​ខ្លះ​ ​ក្នុង​រអាង​នោះ​ ​យ៉ាងណាមិញ​ ​បពិត្រមហារាជ​ ​ភិក្ខុ​ ​កាលបើ​ចិត្ត​តាំង​មាំ​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ដល់​នូវ​សេចក្តី​មិន​ញាប់ញ័រ​ទៅតាម​អារម្មណ៍​ ​
​(​១​)​ ​សេចក្តី​ត្រេកត្រអាល​ត្រាំ​នៅក្នុង​ភព​ទាំង៣​ ​ហៅថា​ ​ភវាសវៈ​។​ ​(​២​)​ ​សេចក្តី​មិនដឹង​ក្នុង​សច្ចៈ​ទាំង៤​ ​ទាំង​មិនដឹង​នូវ​ចំណែក​នៃ​ខន្ធ​ខាងដើម​ ​ខាងចុង​ ​ទាំង​ខាងដើម​ ​ខាងចុង​ ​និង​បដិច្ចសមុប្បាទ​ធម៌​ ​ហៅថា​ ​អវិជ្ជា​សវៈ​។​
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 636809433001956636
ទៅកាន់ទំព័រ៖