ព្រះត្រៃបិដក ភាគ ១៤
ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម។ បពិត្រមហារាជ មួយវិញទៀត ផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯងដទៃទៀត ដ៏លើសលុបដោយវិសេសក្តី ថ្លៃថ្លាដោយវិសេសក្តី ជាងផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯងនេះទៅទៀត មិនមានឡើយ។
[១៣៩] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះធម៌ទេសនាយ៉ាងនេះចប់ហើយ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ក៏ក្រាបបង្គំទូលចំពោះព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចជាបុគ្គលផ្ងារឡើងនូវវត្ថុដែលផ្កាប់ ឬបើកនូវវត្ថុដែលគេបិទបាំង ឬក៏ប្រាប់ផ្លូវដល់មនុស្សអ្នកវង្វេងផ្លូវ ពុំនោះសោត ដូចគេទ្រោលបំភ្លឺនូវប្រទីបក្នុងទីងងឹត ដោយគិតថា បុរសអ្នកមានភ្នែក (ភ្លឺ) នឹងបានឃើញនូវរូបទាំងឡាយបាន យ៉ាងណាមិញ ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយបរិយាយជាច្រើន ក៏យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវ
ID: 636809433600710883
ទៅកាន់ទំព័រ៖