ព្រះត្រៃបិដក ភាគ ១៤

បពិត្រមហារាជ​ ​បុគ្គល​ណា​ ​ឃើញ​ទោសកំហុស​ ​តាម​ទោសកំហុស​ពិត​ ​ហើយ​សំដែង​ទោស​តាម​ធម៌​ ​ដល់​នូវ​សេចក្តី​សង្រួម​តទៅ​ ​នេះ​ជា​សេចក្តី​ចំរើន​ ​(​របស់​បុគ្គល​នោះ​)​ ​ក្នុង​អរិយវិន័យ​។​
 [​១៤០​]​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​បន្ទូល​យ៉ាងនេះ​ហើយ​ ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហី​បុត្ត​ ​ជាធំ​ក្នុង​ដែន​មគធៈ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក៏​ឥឡូវនេះ​ ​យើងខ្ញុំ​ព្រះអង្គ​ ​សូម​ក្រាប​ថ្វាយបង្គំលា​ ​(​ដ្បិត​)​ ​យើងខ្ញុំ​ព្រះអង្គ​មាន​កិច្ច​ច្រើន​ ​មានការ​ងារ​ច្រើន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​បពិត្រមហារាជ​ ​សូម​មហារាជ​ ​ទ្រង់​ជ្រាប​នូវ​កាល​ដ៏​គួរ​នឹង​ស្តេច​ទៅ​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​លំដាប់នោះ​ ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហី​បុត្ត​ ​ជាធំ​ក្នុង​ដែន​មគធៈ​ ​ទ្រង់​ត្រេកអរ​ ​អនុមោទនា​នឹង​ភាសិត​ ​របស់​ព្រះមានព្រះភាគ​ហើយ​ ​ទើប​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយក៏​ស្តេច​ចេញទៅ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​កាលដែល​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហី​បុត្ត​ ​ជាធំ​ក្នុង​ដែន​មគធៈ​ ​ស្តេច​ចេញទៅ​មិនយូរ​ប៉ុន្មាន​ ​ក៏​ទ្រង់​ត្រាស់​ចំពោះ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះរាជា
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636809434264568854
ទៅកាន់ទំព័រ៖