ព្រះត្រៃបិដក ភាគ ១៤
[១៦២] អម្ពដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ចរណៈនោះ តើដូចម្តេច វិជ្ជានោះ តើដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ ការពោលប្រកាន់ជាតិក្តី ការពោលប្រកាន់គោត្រក្តី ការពោលប្រកាន់មានះថា អ្នកគួរដល់យើង ឬមិនគួរដល់យើងដូច្នេះក្តី ព្រោះបរិបូណ៌ ដោយវិជ្ជា និងចរណៈ ដែលមិនមានគុណជាតិដទៃក្រៃលែងជាង តថាគតមិនបានពោលទេ ម្នាលអម្ពដ្ឋ លុះតែក្នុងទីណា ដែលមានអាវាហៈក្តី វិវាហៈក្តី អាវាហៈ និងវិវាហៈក្តី ទីនោះទើបតថាគតពោលអំពីការពោលប្រកាន់ជាតិដូច្នេះខ្លះ ការពោលប្រកាន់គោត្រដូច្នេះខ្លះ ការពោលប្រកាន់មានះថា អ្នកគួរដល់យើង ឬមិនគួរដល់យើងដូច្នេះខ្លះ ម្នាលអម្ពដ្ឋ បើពួកជនណាមួយ ដែលនៅជាប់ចំពាក់ ដោយការពោលប្រកាន់ជាតិក្តី ជាប់ចំពាក់ដោយការពោលប្រកាន់គោត្រក្តី ជាប់ចំពាក់ដោយការពោលប្រកាន់មានះក្តី ជាប់ចំពាក់ដោយអាវាហៈ វិវាហៈក្តី ពួកជននោះ ឈ្មោះថា ជាអ្នកឆ្ងាយចាកគុណសម្បត្តិ គឺវិជ្ជា និងចរណៈ ដែលមិនមានគុណជាតិដទៃក្រៃលែងជាង ម្នាលអម្ពដ្ឋ ការដែលធ្វើឲ្យជាក់ច្បាស់នូវគុណសម្បត្តិ គឺវិជ្ជា និងចរណៈ ដែលមិនមានគុណជាតិដទៃលើសលុបជាង រមែងមាន
ID: 636809453062924058
ទៅកាន់ទំព័រ៖