ព្រះត្រៃបិដក ភាគ ១៤
ព្រះភាគដោយច្រើន វៀរលែងតែមហាបុរិសលក្ខណៈ២ប្រការ គឺវត្ថគុយ្ហប្រទេស ដែលស្រោបដោយស្រោម
(១)១ ព្រះជិវ្ហាល្មមល្វន់ល្វៃ
(២)១ ក៏មានសេចក្តីងឿងឆ្ងល់ សង្ស័យ មិនស៊ប់ចិត្ត មិនជ្រះថ្លា។ គ្រានោះ ព្រះមានព្រះភាគ មានសេចក្តីត្រិះរិះដូច្នេះថា អម្ពដ្ឋមាណពនេះ បានឃើញនូវមហាបុរិសលក្ខណៈ៣២ប្រការ របស់តថាគត ដោយច្រើនហើយ វៀរលែងតែមហាបុរិសលក្ខណៈ២ប្រការ គឺវត្ថគុយ្ហប្រទេស ដែលស្រោបដោយស្រោម១ ព្រះជិវ្ហាល្មមល្វន់ល្វៃ១ ក៏មានសេចក្តីងឿងឆ្ងល់ សង្ស័យ មិនស៊ប់ចិត្ត មិនជ្រះថ្លា។ អម្ពដ្ឋមាណព បានឃើញវត្ថគុយ្ហប្រទេស ដែលលឹបចូលទៅក្នុងស្រោម របស់ព្រះមានព្រះភាគយ៉ាងណា លំដាប់នោះ ព្រះមានព្រះភាគ ក៏ទ្រង់និម្មិតនូវរូប ដែលសម្រេចដោយឫទ្ធិយ៉ាងនោះ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់លៀននូវព្រះជិវ្ហា ហើយមូរស៊កតាមរន្ធព្រះកាណ៌ទាំងពីរផង មូរស៊កតាមរន្ធព្រះនាសិកទាំងពីរផង បិទបាំងនូវមណ្ឌលនៃព្រះនលាដទាំងអស់ ដោយព្រះជិវ្ហាផង។
(១) អដ្ឋកថា ថា គុយ្ហប្រទេស របស់ព្រះមានព្រះភាគ ដូចជាអង្គជាតនៃគោ និងដំរី ដែលលឹបចូល ឬបិទបាំងដោយស្រោម ស្រដៀងនឹងផ្ទៃនៃផ្កាឈូកមាស។ (២) អណ្តាតពួកជនឯទៀត ក្រាស់ក៏មាន ស្តើងក៏មាន ខ្លីក៏មាន មិនស្មើក៏មាន។ ឯព្រះជិវ្ហារបស់ព្រះមហាបុរស ទន់ វែង ទាំងធំទូលាយ ប្រកបដោយសម្បុរ។ ព្រះអង្គអាចមូរព្រះជិវ្ហានោះឲ្យស្រួចបាន ព្រោះព្រះជិវ្ហានោះទន់ ហើយស៊កចូលទៅដល់រន្ធព្រះនាសិក និងរន្ធព្រះកាណ៌ទាំងពីរបាន ព្រោះព្រះជិវ្ហារបស់ព្រះអង្គវែង អាចបិទបាំងនូវព្រះនលាដ ត្រឹមជើងព្រះកេសាបាន ព្រោះព្រះជិវ្ហាធំទូលាយ។
ID: 636809456646979054
ទៅកាន់ទំព័រ៖