ព្រះត្រៃបិដក ភាគ ១៤
អាសនៈមួយទាបជាង អង្គុយក្នុងទីដ៏សមគួរ។ ព្រះមានព្រះភាគ បានទ្រង់សំដែងនូវអនុបុព្វីកថា ចំពោះបោក្ខរសាតិព្រាហ្មណ៍ ដែលអង្គុយក្នុងទីដ៏សមគួរ អនុបុព្វីកថានោះ តើដូចម្តេច គឺព្រះអង្គប្រកាសនូវទានកថា១ សីលកថា១ សគ្គកថា១ កាមាទីនវកថា ដ៏លាមក អាក្រក់សៅហ្មង១ នេក្ខម្មានិសង្សកថា១។ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា បោក្ខរសាតិព្រាហ្មណ៍ មានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណធម៌ មានចិត្តរីករាយ មានចិត្តជ្រះថ្លាក្នុងកាលណា ព្រះអង្គក៏ទ្រង់ប្រកាសព្រះធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែង ដោយព្រះអង្គឯង គឺទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ដល់បោក្ខរសាតិព្រាហ្មណ៍នោះ ក្នុងកាលនោះ។ សំពត់ដ៏ស្អាត ប្រាសចាកពណ៌ខ្មៅ គួរទទួលនូវគ្រឿងជ្រលក់ដោយល្អ យ៉ាងណាមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់បោក្ខរសាតិព្រាហ្មណ៍ លើអាសនៈនោះឯងថា ធម្មជាតណានីមួយដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ រមែងរលត់ទៅវិញជាធម្មតា មានឧបមេយ្យដូច្នោះឯង។
ID: 636809459059027016
ទៅកាន់ទំព័រ៖