ព្រះត្រៃបិដក ភាគ ១៤

ស្តេច​ចូល​ទៅ​រក​ត្រកូល​ឧបាសក​ឯទៀត​ ​ក្នុង​ឧក្កដ្ឋ​នគរ​យ៉ាងណា​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ចូល​មករ​ក​ត្រកូល​បោក្ខរ​សា​តិ​ ​ក៏​យ៉ាងនោះ​ដែរ​ ​នឹង​បាន​ពួក​មនុស្ស​កំឡោះ​ក្រមុំ​ណា​ ​ក្នុង​ត្រ​កូ​លនោះៗ​ ​ក្រាប​ថ្វាយបង្គំ​ ​ក្រោក​ទទួល​ ​ឬ​ថ្វាយ​អាសនៈ​ ​ឬ​ទឹក​ ​ឬ​ធ្វើ​ចិត្តជ្រះថ្លា​ ​ចំពោះ​ព្រះ​គោតម​ដ៏​ចំរើន​ ​កិច្ច​មានការ​ថ្វាយបង្គំ​ជាដើម​នោះ​ ​គង់​ជា​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ ​ដល់​ពួក​ជន​កំឡោះ​ក្រមុំ​ទាំងនោះ​ ​អស់​កាល​ជា​អង្វែង​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ពាក្យ​ដែល​អ្នក​និយាយ​ ​(​មកនេះ​)​ ​ពីរោះ​ហើយ​។​

​ចប់​ ​អម្ព​ដ្ឋ​សូត្រ​ ​ទី៣​។​

ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 636809459636390039
ទៅកាន់ទំព័រ៖