ព្រះត្រៃបិដក ភាគ ១៤

មកដល់​ក្រុង​ចម្បា​ហើយ​ ​គង់នៅ​ទៀប​ឆ្នេរ​ស្រះ​បោក្ខរណី​ ​ឈ្មោះ​គ​គ្គ​រា​ ​ជិត​ក្រុង​ចម្បា​ ​កិត្តិសព្ទ​ ​ដ៏​ពីរោះ​ ​សរសើរ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ឮខ្ចរខ្ចាយ​ ​សុសសាយ​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ព្រះអង្គ​ឆ្ងាយ​ចាក​សេចក្តី​សៅហ្មង​គ្រប់យ៉ាង​ ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង​ ​ដោយ​ប្រពៃ​ចំពោះ​ព្រះអង្គ​ ​ព្រះអង្គ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​គឺ​សេចក្តី​ចេះដឹង​ ​និង​ក្រឹត្យ​ ​ដែល​បុគ្គល​គប្បី​ប្រព្រឹត្ត​ ​ព្រះអង្គ​មានដំណើរ​ល្អ​ទៅកាន់​ព្រះនិព្វាន​ ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ព្រះអង្គ​ប្រសើរ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ព្រះអង្គ​ ​ជា​សារថី​ ​អ្នក​ទូន្មាន​នូវ​បុរស​ដែល​គួរ​ទូន្មាន​បាន​ ​ព្រះអង្គ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​បាន​ត្រាស់​ដឹង​នូវ​អរិយសច្ច​ធម៌​ ​ព្រះអង្គ​លែង​វិល​មកកាន់​ភព​ថ្មីទៀត​ ​ព្រះអង្គ​បាន​ត្រាស់​ដឹង​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះនិព្វាន​ ​ចំពោះ​ព្រះអង្គ​ ​ហើយ​ញុំាង​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ញុំាង​ប្រជាជន​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ឲ្យបាន​ត្រាស់​ដឹងផង​ ​ទ្រង់​សំដែងធម៌​ ​មាន​លំអ​បទ​ដើម​ ​បទ​កណ្តាល​ ​និង​បទ​ចុង​ ​ទ្រង់​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​ ​ព្រមទាំង​អត្ថ​ ​និង​ព្យញ្ជនៈ​ ​ដ៏​ពេញ​បរិបូណ៌​ ​បរិសុទ្ធ​ទាំងអស់​ ​ក៏​ដំណើរ​ដែល​បានឃើញ​ ​បាន​ជួបប្រទះ​ព្រះអរហន្ត​ទាំងឡាយ​ ​មាន​សភាព​ដូច្នេះ​ ​ជា​ការ​ប្រពៃ​ណាស់​។​ ​គ្រានោះ​
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 636809460413024460
ទៅកាន់ទំព័រ៖