ព្រះត្រៃបិដក ភាគ ១៤
ចំនួន៥០០រូប ឥឡូវ ទ្រង់ពុទ្ធដំណើរមកដល់ក្រុងចម្បាហើយ ព្រះអង្គ គង់សម្រាន្តព្រះឥរិយាបថនៅក្បែរឆ្នេរស្រះបោក្ខរណី ឈ្មោះគគ្គរា ជិតក្រុងចម្បា កិត្តិសព្ទ ដ៏ពីរោះ សរសើរព្រះគោតមដ៏ចំរើននោះ ឮខ្ចរខ្ចាយ សុសសាយយ៉ាងនេះថា ព្រះមានព្រះភាគនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រឹត្យ ដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គ ជាសារថី អ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ពួកព្រាហ្មណ៍ គហបតីទាំងនោះ ក៏នាំគ្នាទៅគាល់ព្រះគោតមដ៏ចំរើនអង្គនោះ។ សោណទណ្ឌព្រាហ្មណ៍ ប្រើខត្តមហាមាត្យថា នែខត្តៈដ៏ចំរើន បើដូច្នោះ អ្នកចូលទៅរកពួកព្រាហ្មណ៍ គហបតីអ្នកក្រុងចម្បា លុះចូលទៅដល់ហើយ ប្រាប់ពួកព្រាហ្មណ៍ និងគហបតីអ្នកក្រុងចម្បាយ៉ាងនេះថា នែអ្នកទាំងឡាយដ៏ចំរើន សោណទណ្ឌព្រាហ្មណ៍ និយាយយ៉ាងនេះថា ឲ្យពួកអ្នកដ៏ចំរើនបង្អង់ចាំមួយរំពេចសិន ដ្បិតសោណទណ្ឌព្រាហ្មណ៍ នឹងចូលទៅគាល់ព្រះ
ID: 636809461129955466
ទៅកាន់ទំព័រ៖