ព្រះត្រៃបិដក ភាគ ១៤

សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ឆ្លើយ​ថា​ ​(​អើ​)​ ​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ខ្ញុំ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងហ្នឹង​មែន​ ​ខ្ញុំ​នឹង​ចូល​ទៅ​គាល់​ព្រះសមណគោតម​ដែរ​។​ ​ពួក​ព្រាហ្មណ៍​ទាំងនោះ​ ​ក៏​ឃាត់​ថា​ ​សោ​ណ​ទណ្ឌ​ដ៏​ចំរើន​ ​កុំ​ចូល​ទៅ​ជួបនឹង​ព្រះសមណគោតម​ឡើយ​ ​សោ​ណ​ទណ្ឌ​ដ៏​ចំរើន​ ​មិន​គួរ​ចូល​ទៅ​ជួបនឹង​ព្រះសមណគោតម​ទេ​ ​ប្រសិនបើ​សោ​ណ​ទណ្ឌ​ដ៏​ចំរើន​ចចេស​តែ​ចូល​ទៅ​ជួបនឹង​ព្រះសមណគោតម​ ​សោ​ណ​ទណ្ឌ​ដ៏​ចំរើន​ ​នឹង​សាបសូន្យ​យស​ ​ឯ​ព្រះសមណគោតម​ ​រឹងរឹតតែ​ចំរើន​យស​ឡើង​ ​សោ​ណ​ទណ្ឌ​ដ៏​ចំរើន​ ​នឹង​សាបសូន្យ​យស​ ​ព្រះសមណគោតម​ ​នឹង​រឹងរឹតតែ​ចំរើន​យស​ឡើង​ ​ហេតុនេះ​ ​បាន​ជា​សោ​ណ​ទណ្ឌ​ដ៏​ចំរើន​ ​មិន​គួរ​ចូល​ទៅ​ជួបនឹង​ព្រះសមណគោតម​ទេ​ ​ព្រះសមណគោតម​ទេតើ​ ​ទើប​គួរ​ចូល​មក​ជួបនឹង​សោ​ណ​ទណ្ឌ​ដ៏​ចំរើន​វិញ​ ​ប្រការ​មួយទៀត​ ​សោ​ណ​ទណ្ឌ​ដ៏​ចំរើន​ ​ជា​ឧភតោសុជាត​ ​(​មាន​ជាតិ​ដ៏​ល្អ​ទាំងពីរ​ចំណែក​)​ ​គឺ​ចំណែកខាង​មាតា​ ​និង​ចំណែកខាង​បិតា​ ​កើតអំពី​ផ្ទៃ​ដ៏​បរិសុទ្ធ​ស្អាត​ ​តាំង​អំពី​តំណ​នៃ​ជីដូនជីតា៧ជួរ​(​១​)​មក​ ​មិនដែល​នរណា​មួយ​ ​ពោលទោស​ ​តិះដៀល​ ​ដោយ​ពោល​ដល់​ជាតិ​កំណើត​ឡើយ​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​មាតា​ ​ជីដូន​ ​ជីដូនទួត​ ​ជា​ព្រាហ្មណី​ ​បិតា​ ​ជីតា​ ​ជីតាទួត​ ​ជា​ព្រាហ្មណ៍​ ​ជា៦​ ​(​ជា​គំរប់៧ជួរ​នឹង​ខ្លួន​)​ ​ហៅថា​ ​ឧភតោសុជាត​។​
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 636809461910210094
ទៅកាន់ទំព័រ៖