ព្រះត្រៃបិដក ភាគ ១៤
ដ៏បរិសុទ្ធស្អាត តាំងអំពីតំណនៃជីដូនជីតា៧ជួរមកដែរ មិនដែលមាននរណាមួយ ពោលតិះដៀល ដោយពោលដល់ជាតិកំណើតបាន ព្រោះហេតុនេះ បានជាព្រះគោតមដ៏ចំរើននោះ មិនគួរស្តេចចូលមកជួបនឹងយើងទេ តាមដែលពិតនោះ មានតែយើងទេតើ ទើបគួរចូលទៅជួបនឹងព្រះគោតមដ៏ចំរើននោះវិញ បានឮថា ព្រះសមណគោតមដ៏ចំរើន ទ្រង់លះបង់ពពួកញាតិដ៏ច្រើន ហើយ(ចេញទៅ) ទ្រង់ព្រះផ្នួស។បេ។ បានឮថា ព្រះសមណគោតមដ៏ចំរើន ទ្រង់លះបង់ប្រាក់ និងមាសដ៏ច្រើន ដែលឋិតនៅក្នុងផែនដី ឋិតនៅឯអាកាស (ប្រាសាទជាន់លើ) ហើយទ្រង់ព្រះផ្នួស បានឮថា ព្រះសមណគោតមដ៏ចំរើន ទ្រង់នៅក្មេងកម្លោះ មានព្រះកេសាខ្មៅស្រស់ ប្រកបដោយវ័យដ៏ចំរើន តាំងនៅក្នុងបឋមវ័យនៅឡើយ ទ្រង់ស្តេចចេញចាកគេហដ្ឋាន ហើយទ្រង់ព្រះផ្នួស បានឮថា ព្រះសមណគោតមដ៏ចំរើន កាលដែលព្រះមាតា និងព្រះបិតាមិនពេញព្រះទ័យ (នឹងឲ្យទៅទ្រង់ព្រះផ្នួស) កំពុងមានព្រះភក្ត្រជោកដោយទឹកព្រះនេត្រ ទ្រង់ព្រះកន្សែងសោយសោក ព្រះអង្គក៏ទ្រង់
ID: 636809463099418113
ទៅកាន់ទំព័រ៖