ព្រះត្រៃបិដក ភាគ ១៤

អាត្មាអញ​ ​ដោយហេតុ​នោះ​ ​ថា​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​ជា​មនុស្ស​ល្ងង់ខ្លៅ​ ​មិន​ឈ្លាសវៃ​ ​មាន​មានះ​រឹងត្អឹង​ ​ខ្លាច​ ​មិន​ហ៊ាន​ចូល​ទៅ​គាល់​ព្រះសមណគោតម​ទេ​ ​មិនសមបើ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​ចូល​មកដល់​ទី​ជិត​យ៉ាងនេះ​ហើយ​ ​មិនទាន់​បានឃើញ​ព្រះសមណគោតម​នៅឡើយ​ ​ក៏​ស្រាប់តែ​ត្រឡប់មកវិញ​សោះ​ ​បរិសទ្យ​នេះ​ ​បើ​មើលងាយ​បុគ្គល​ណា​ហើយ​ ​យស​របស់​បុគ្គល​នោះ​ ​គប្បី​សាបសូន្យ​ ​យស​របស់​បុគ្គល​ណា​ ​សាបសូន្យ​ហើយ​ ​ភោគៈ​ទាំងឡាយ​របស់​បុគ្គល​នោះ​ ​ក៏​គប្បី​សាបសូន្យ​ដែរ​ ​ដ្បិត​ភោគៈ​ទាំងឡាយ​របស់​យើង​ ​សុទ្ធតែ​បាន​ដោយ​យស​។​
 [​១៨៤​]​ ​លំដាប់នោះ​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​ដើរចូល​សំដៅ​ទៅត្រង់​ទី​ ​ដែល​ព្រះមានព្រះភាគ​គង់​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ ​ល្មម​ឲ្យ​កើត​សេចក្តី​ស្និទ្ធស្នាល​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ចំណែកខាង​ព្រាហ្មណ៍​ ​គហបតី​ទាំងឡាយ​អ្នកក្រុង​ចម្បា​ ​ពួក​ខ្លះ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ ​ល្មម​ឲ្យ​កើត​សេចក្តី​ស្និទ្ធស្នាល​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 636809465337526125
ទៅកាន់ទំព័រ៖