ព្រះត្រៃបិដក ភាគ ១៤
សួរប្រស្នានឹងអាត្មាអញ ៗ មុខជាធ្វើព្រះទ័យរបស់ព្រះអង្គ ឲ្យត្រេកអរដោយបញ្ហាវេយ្យាករណ៍មិនបានឡើយ បើព្រះសមណគោតម ពោលនឹងអាត្មាអញ ក្នុងប្រស្នានោះថា ម្នាលព្រាហ្មណ៍ ប្រស្នានុ៎ះ អ្នកមិនត្រូវឆ្លើយយ៉ាងនេះទេ ម្នាលព្រាហ្មណ៍ ធម្មតា ប្រស្នាបែបនុ៎ះ គេគួរឆ្លើយយ៉ាងនេះវិញទេតើ បរិសទ្យនេះ មុខជានឹងមើលងាយអាត្មាអញ ដោយហេតុនោះថា សោណទណ្ឌព្រាហ្មណ៍ ជាមនុស្សល្ងង់ខ្លៅ មិនឈ្លាសវៃ មិនអាចធ្វើព្រះទ័យរបស់ព្រះសមណគោតម ឲ្យត្រេកអរដោយបញ្ហាវេយ្យាករណ៍បាន បរិសទ្យនេះ បើមើលងាយបុគ្គលណាហើយ យសរបស់បុគ្គលនោះ គប្បីសាបសូន្យ យសរបស់បុគ្គលណា សាបសូន្យហើយ ភោគៈទាំងឡាយរបស់បុគ្គលនោះ គប្បីសាបសូន្យដែរ ដ្បិតភោគៈទាំងឡាយរបស់យើង សុទ្ធតែបានដោយយស ឱធ្វើម្តេចហ្ន៎ នឹងបានព្រះសមណគោតម សួរប្រស្នានឹងអាត្មាអញ ត្រង់ត្រៃវេទ ដែលអាត្មាអញបានសិក្សាមក អំពីសំណាក់អាចារ្យរបស់ខ្លួនអេះ អាត្មាអញ មុខជានឹងធ្វើព្រះទ័យនៃព្រះសមណគោតម ឲ្យត្រេកអរដោយបញ្ហាវេយ្យាករណ៍បានដោយពិត។
ID: 636809465839754851
ទៅកាន់ទំព័រ៖