ព្រះត្រៃបិដក ភាគ ១៤
ព្រាហ្មណ៍ (ដែលប្រកបដោយអង្គត្រឹមតែ៤នោះ) គឺជាអ្នកមានជាតិដ៏ល្អ ទាំងពីរចំណែក គឺចំណែកខាងមាតា និងចំណែកខាងបិតា កើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត ដរាបអំពីតំណនៃជីដូនជីតា ជាគំរប់៧មក មិនដែលមាននរណាពោលទោស តិះដៀស ដោយពោលដល់ជាតិកំណើតបាន១ ជាអ្នករាយមន្ត ចេះចាំមន្ត ជាអ្នកដល់នូវត្រើយនៃត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ គម្ពីរកេតុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគំរប់៥ ជាអ្នកស្គាល់បទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ១ ជាអ្នកមានសីល មានសីលដ៏ចំរើន ប្រកបដោយសីលដ៏ចំរើន១ ជាអ្នកប្រាជ្ញ មានប្រាជ្ញា ជាបុគ្គលទី១ ឬទី២របស់ពួកព្រាហ្មណ៍ អ្នកទទួលនូវគ្រឿងបូជា១ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តមនុស្សដែលប្រកបដោយអង្គត្រឹមតែ៤នេះឯង ថាជាព្រាហ្មណ៍ (មនុស្សដែលប្រកបដោយអង្គ៤នេះ) កាលបើពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវមុសាវាទផង។
[១៨៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលព្រាហ្មណ៍ បណ្តាអង្គទាំង៤នេះ អ្នកអាចលើកអង្គ១ចេញ ហើយបញ្ញត្តមនុស្ស ដែលប្រកបដោយអង្គត្រឹមតែ៣ ថាជាព្រាហ្មណ៍វិញ (មនុស្ស
ID: 636809467008821718
ទៅកាន់ទំព័រ៖