ព្រះត្រៃបិដក ភាគ ១៤

សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​ជា​អ្នកប្រាជ្ញ​ផង​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​ល្មម​នឹង​និយាយ​ឆ្លើយឆ្លង​ពាក្យ​នេះ​ ​ជាមួយនឹង​ព្រះសមណគោតម​បាន​ផង​ ​អ្នក​ទាំងឡាយ​ ​ចូរ​ឈប់​ចុះ​ ​ចូរ​ឲ្យ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​និយាយ​ឆ្លើយឆ្លង​ជាមួយនឹង​តថាគត​វិញ​។​
 [​១៩១​]​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​បង្អង់​សិន​ចុះ​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​គង់​ស្ងៀម​ចុះ​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ធ្វើ​នូវ​ពាក្យ​តបត​ ​ប្រកបដោយ​ហេតុ​ ​ដល់​ព្រាហ្មណ៍​ទាំងនោះ​វិញ​។​ ​លំដាប់នោះ​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​បាន​និយាយ​នឹង​ព្រាហ្មណ៍​ទាំងនោះ​ដូច្នេះ​ថា​ ​នែអ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​អ្នក​ទាំងឡាយ​កុំ​ពោល​យ៉ាងនេះ​ឡើយ​ ​នែអ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​អ្នក​ទាំងឡាយ​កុំ​ពោល​យ៉ាងនេះ​ថា​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ដ៏​ចំរើន​ ​និយាយបង្អាប់​សម្បុរ​ ​និយាយបង្អាប់​មន្ត​ ​និយាយបង្អាប់​ជាតិ​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ដ៏​ចំរើន​ ​បណ្តោយ​តាម​វាទៈ​របស់​ព្រះសមណគោតម​ ​ដោយ​ចំណែក​មួយ​ដូច្នេះ​ឡើយ​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​ខ្ញុំ​មិនមែន​និយាយបង្អាប់​សម្បុរ​ ​ឬ​មន្ត​ ​និង​ជាតិ​ទេ​។​
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 636809468015659306
ទៅកាន់ទំព័រ៖