ព្រះត្រៃបិដក ភាគ ១៤
ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន បើខ្ញុំព្រះអង្គកំពុងនៅក្នុងបរិសទ្យ ហើយនឹងក្រោកចាកអាសនៈ ថ្វាយបង្គំព្រះគោតមដ៏ចំរើន បរិសទ្យនោះ មុខជានឹងមើលងាយខ្ញុំព្រះអង្គ ព្រោះហេតុនោះឯង បរិសទ្យនោះ (បើ)មើលងាយបុគ្គលណាហើយ យសរបស់បុគ្គលនោះ ក៏នឹងសាបសូន្យទៅផង (បើ) យសរបស់បុគ្គលណា សាបសូន្យហើយ ភោគៈទាំងឡាយរបស់បុគ្គលនោះ ក៏នឹងសាបសូន្យទៅផង ដ្បិតភោគៈទាំងឡាយរបស់យើងខ្ញុំ សុទ្ធតែបានមកដោយសារយសតែប៉ុណ្ណោះ បពិត្រព្រះគោតមដ៏ចំរើន តែបើខ្ញុំព្រះអង្គ កំពុងនៅក្នុងបរិសទ្យ គួរប្រណម្យអញ្ជលីបាន សូមព្រះគោតមដ៏ចំរើន ចាំទុកនូវការប្រណម្យអញ្ជលីនោះ ថាជាការក្រោកអំពីអាសនៈរបស់ខ្ញុំព្រះអង្គចុះ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត (បើ) ខ្ញុំព្រះអង្គ កំពុងនៅក្នុងបរិសទ្យ គួរដោះឈ្នួតក្បាលបាន សូមព្រះគោតមដ៏ចំរើន ចាំទុកនូវការដោះឈ្នួតក្បាលនោះ ថាជាការថ្វាយបង្គំដោយសិរ្សៈរបស់ខ្ញុំព្រះអង្គចុះ បពិត្រព្រះគោតមដ៏ចំរើន (បើ) ខ្ញុំព្រះអង្គ កំពុងឋិតនៅលើយានហើយ ចុះពីលើយាន មកថ្វាយបង្គំព្រះគោតមដ៏ចំរើន បរិសទ្យនោះ មុខជានឹងមើលងាយខ្ញុំព្រះអង្គ ព្រោះហេតុនោះឯង បរិសទ្យនោះ (បើ)មើលងាយបុគ្គលណាហើយ យសរបស់បុគ្គលនោះ ក៏នឹងសាបសូន្យទៅផង យសរបស់បុគ្គលណា សាបសូន្យហើយ ភោគៈទាំងឡាយរបស់បុគ្គលនោះ
ID: 636809470470039688
ទៅកាន់ទំព័រ៖