ព្រះត្រៃបិដក ភាគ ១៤
[២៧] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ទាំងឡាយពួកមួយ ជាអ្នកកំណត់នូវចំណែកនៃខន្ធខាងដើម មានសេចក្តីឃើញរឿយៗ នូវចំណែកនៃខន្ធខាងដើម ប្រារព្ធនូវចំណែកនៃខន្ធខាងដើម ហើយពោលនូវចំណែកនៃទិដ្ឋិទាំងឡាយច្រើនបែប ដោយហេតុ១៨។ ចុះពួកសមណព្រាហ្មណ៏ដ៏ចំរើនទាំងនោះ ដែលជាអ្នកកំណត់នូវចំណែកនៃខន្ធខាងដើម មានសេចក្តីឃើញរឿយៗ នូវចំណែកនៃខន្ធខាងដើម ប្រារព្ធនូវចំណែកនៃខន្ធខាងដើម ហើយពោលនូវចំណែកនៃទិដ្ឋិទាំងឡាយច្រើនបែប ដោយហេតុ១៨ ព្រោះអាស្រ័យនូវអ្វី ព្រោះប្រារព្ធនូវអ្វី។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងឡាយពួកមួយ ជាសស្សតវាទ (អ្នកពោលប្រកាន់ថាទៀង) តែងបញ្ញត្តនូវខ្លួន និងលោកថាទៀង ដោយហេតុ៤យ៉ាង។ ចុះពួកសមណព្រាហ្មណ៍ដ៏ចំរើននោះ ជាសស្សតវាទ បញ្ញត្តនូវខ្លួន និងលោកថាទៀង ដោយហេតុ៤យ៉ាង តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាសមណ ឬព្រាហ្មណ៍ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវការព្យាយាម ជាគ្រឿងតំកល់មាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវការមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុកដាក់ដោយល្អ ហើយបាននូវចេតោសមាធិ តាមបែបផែន
ID: 636809362272651152
ទៅកាន់ទំព័រ៖