ព្រះត្រៃបិដក ភាគ ១៤

ហើយ​មកកាន់​អត្តភាព​ជា​មនុស្ស​ ​លុះ​បាន​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ហើយ​ ​ក៏​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​លុះ​បាន​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ហើយ​ ​អាស្រ័យ​នូវ​ការ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​អាស្រ័យ​នូវ​ការ​ព្យាយាម​ ​ជា​គ្រឿង​ដំ​កល់​មាំ​ ​អាស្រ័យ​នូវ​ការ​ព្យាយាម​ជា​គ្រឿង​ប្រក​បរឿយៗ​ ​អាស្រ័យ​នូវ​សេចក្តី​មិន​ធ្វេសប្រហែស​ ​អាស្រ័យ​នូវ​ការ​យកចិត្ត​ទុកដាក់​ដោយ​ល្អ​ ​ហើយ​បាន​នូវ​ចេ​តោស​មា​ធិ​ ​តាម​បែបផែន​ ​(​នៃ​ចិត្ត​របស់​យោគី​)​ ​កាលបើ​ចិត្ត​តាំងនៅ​ខ្ជាប់ខ្ជួន​ហើយ​ ​ក៏​រលឹក​បាន​នូវ​ខន្ធ​ ​ដែល​ធ្លាប់​អាស្រ័យ​នៅក្នុង​កាលមុន​ ​កំណត់​ត្រឹមតែ​អត្តភាព​ជា​ព្រហ្ម​នោះ​ ​មិន​អាច​រលឹក​បាន​នូវ​ខន្ធ​ហួស​អំពី​នោះ​ទៅទៀត​ឡើយ​។​ ​សត្វ​នោះ​ឯង​ ​និយាយ​យ៉ាងនេះ​ថា​ ​ព្រហ្ម​ដ៏​ចំរើន​ណា​ ​ជាម​ហា​ព្រហ្ម​ ​គ្រប​សង្កត់​ ​(​លើ​ព្រហ្ម​ឯទៀត​)​ ​ព្រហ្ម​ឯទៀត​ ​មិន​អាច​គ្រប​សង្កត់​លើ​បាន​ ​ជា​អ្នក​ឃើញ​ហេតុ​សព្វគ្រប់​ ​ជា​អ្នកធ្វើ​ជន​ទាំងពួង​ ​ឲ្យ​លុះ​ក្នុង​អំណាច​ខ្លួន​ ​ជា​ឥស្សរៈ​ ​(​ក្នុង​លោក​)​ ​ជា​អ្នកសាង​លោក​ ​តាក់តែង​លោក​ ​ជា​ចំបង​ ​(​ជាង​សត្វលោក​)​ ​ជា​អ្នក​បញ្ញត្ត​លោក​ ​ជា​អ្នកស្ទាត់ជំនាញ​ ​ជា​បិតា​ពួកភូត​ ​និង​ពួ​ក​ភព្យៈ​ ​យើង​ទាំងឡាយ​ ​ដែល​ព្រហ្ម​ដ៏​ចំរើន​ណា​ ​បាន​តាក់តែង​ហើយ​ ​ព្រហ្ម​នោះ​ឯង​ ​ជា​អ្នក​ទៀងទាត់​ ​ឋិតថេរ​ ​មាន​សភាព​មិន​ប្រែប្រួល​ ​ទាំង​ឋិតនៅ​ស្មើដោយ​សស្ស​តិ​វត្ថុ​។​ ​ឯ​ពួក​យើង​ដែល​ព្រហ្ម​ដ៏​ចំរើន​នោះ​ ​បាន​តាក់តែង​ហើយ​ ​
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636809367165561010
ទៅកាន់ទំព័រ៖