ព្រះត្រៃបិដក ភាគ ១៤

ដូចគ្នា​ក៏​មាន​។​ ​ខ្លួន​មាន​សញ្ញា​ផ្សេងគ្នា​ក៏​មាន​។​ ​ខ្លួន​មាន​សញ្ញា​យ៉ាងតិច​ក៏​មាន​។​ ​ខ្លួន​មាន​សញ្ញា​នឹង​ប្រមាណ​មិនបាន​ក៏​មាន​។​ ​ខ្លួន​មាន​សេចក្តី​សុខ​តែ​ម្យ៉ាង​ក៏​មាន​។​ ​ខ្លួន​មានទុក្ខ​តែ​ម្យ៉ាង​ក៏​មាន​។​ ​ខ្លួន​មាន​សុខ​ ​និង​ទុក្ខ​ច្រឡំ​គ្នា​ក៏​មាន​។​ ​ខ្លួន​មិន​មានទុក្ខ​ ​មិន​មាន​សុខ​ទាំង​មិន​មាន​រោគ​ ​មាន​សញ្ញា​ខាងមុខ​ ​អំពី​សេចក្តី​ស្លាប់​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ជា​អ្នក​ប្រកប​ដោយ​ឧទ្ធ​មា​យត​ន​ទិដ្ឋិ​ ​ជា​សញ្ញី​វាទ​ ​បញ្ញត្តិ​នូវ​ខ្លួន​ថា​ ​មាន​សញ្ញា​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​ដោយហេតុ១៦យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​ជា​អ្នក​ប្រកប​ដោយ​ឧទ្ធ​មា​យត​ន​ទិដ្ឋិ​ ​ជា​សញ្ញី​វាទ​ ​បញ្ញត្ត​នូវ​ខ្លួន​ថា​ ​មាន​សញ្ញា​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​តែង​បញ្ញត្ត​ ​ដោយហេតុ១៦យ៉ាងនេះ​ឯង​ ​ឬក៏​បណ្តា​ហេតុ​ទាំង១៦នោះ​ ​ដោយហេតុ​ណាមួយ​ ​មិន​មានហេតុ​ដទៃ​ក្រៅពី​នេះ​ឡើយ​។​បេ​។​ ​ពួក​ជន​ ​កាល​និយាយ​សរសើរគុណ​របស់​តថាគត​ ​តាម​សេចក្តី​ពិត​ ​ដោយ​ធម៌​ទាំងឡាយ​ណា​។​
 ​[​៤៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​ជា​អ្នក​ប្រកប​ដោយ​ឧទ្ធ​មា​យត​ន​ទិដ្ឋិ​ ​ជា​អសញ្ញី​វាទ​ ​បញ្ញត្ត​នូវ​ខ្លួន​ថា​ ​មិន​មាន​សញ្ញា​ខាងមុខ​ ​អំពី​សេចក្តី​ស្លាប់​ ​ដោយហេតុ៨យ៉ាង​។​ ​ចុះ​ពួក​
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636809380573897923
ទៅកាន់ទំព័រ៖